Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
សម័យប្រឡងៈ ០៤ សីហា ២០០៧
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៤ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.អង្គការយូនីស្កូមានទីស្នាក់ការនៅទីក្រុង

    ក.ប៊្រុចសែល

    ខ.ប៉ារីស

    គ.ប៊ែឡាំង

    ឃ.រ៉ូម

២.អង្គការនិតិប្រតិបត្តិនៃអង្គការសហប្រជាជាតិដែលមានតួនាទីពង្រឹងសន្តិភាពពិភពលោកគឺ៖

    ក.លេខាធិការដ្ធាន

    ខ.តុលាការអន្តរជាតិ

    គ.ក្រុមប្រឹក្សាសន្តិសុខ

    ឃ.មហារសន្ធិបាត

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

    ក.នៅខែសីហា ១៩៥១ ប្រទេសជប៉ុនបានទទួលឯករាជ្យពេលលេញពី...........................................។

    ខ.ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បារាំងយលព្រមប្រគល់ឯករាជ្យពេលលេញដល់កម្ពុជា ព្រោះនៅប្រទេសកម្ពុជាមានចលនាតស៊ូទាមទារឯករាជ្យដឹកនាំដោយ................................................................។

II.(៤ពិន្ទុ) ហេតុអ្វីបានជាអ៊ីស្រាអែលយល់ព្រមប្រគល់តំបន់ស៊ីណាអ៊ីទៅឱ្យអាស៊ីប?

III.(៨ពិន្ទុ) សហរដ្ធអាមេរិចបានត្រួតត្រាប្រទេសភីលីពីននៅឆ្នាំ ១៨៩៨ ប៉ុន្តែល្អជាងអាណានិគមអេស៉្បាញ ពីព្រោះសហរដ្ធអាមេរិចបានជួយអភិវឌ្ឃប្រទេសនេះឱ្យមានការរីកចម្រើន។ តើជំនួយអភិវឌ្ឃទាំងនោះផ្តោតលើចំណុចអ្វីខ្លះ?

IV.(៩ពិន្ទុ)

១.ក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានជាប្រទេសកូរ៉េបែងចែកជាពីរផ្នែក?

២.តើសង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ (១៩៥០ - ១៩៥៣) មានដំណើរការ និងបញ្ចប់យ៉ាងដូចម្តេច?

V.(១២ពិន្ទុ) គេចាត់ទុកថា ព្រឹត្តិការណ៍ថ្ងៃទី១ តុលា ១៩៤៩ ជារបត់ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលជម្រុញឱ្យមានការផ្លាស់ប្តូរយ៉ាងតក់ក្រហល់ក្នុងទំនាក់ទំនងអាមេរិច-ជប៉ុន ពីគូសត្រូវមកជាសម្ព័ន្ធមិត្ត។

១.តើការបរិច្ចេទនោះជាព្រឹត្តិការណ៍អ្វី

២.សម្ព័ន្ធភាពអាមេរិច-ជប៉ុន នេះតម្រូវឱ្យភាគីទាំងសងខាងធ្វើសម្បទានទៅវិញទៅមកលើចំណុចមួយចំនួន តើចំណុចទាំងណោះ ផ្តោតលើបញ្ហាអ្វីខ្លះ?

៣.ផ្អែកលើជំនួយសេដ្ធកិច្ចសហរដ្ធអាមេរិច តើជប៉ុនបានអភិវឌ្ឃលើវិស័យអ្វីខ្លះ ដើម្បីស្តារប្រទេសឡើងវិញ?

 

ចម្លើយ

I.(៤ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.អង្គការយូនីស្កូមានទីស្នាក់ការនៅទីក្រុង

    ក.ប៊្រុចសែល

    ខ.ប៉ារីស

    គ.ប៊ែឡាំង

    ឃ.រ៉ូម

២.អង្គការនិតិប្រតិបត្តិនៃអង្គការសហប្រជាជាតិដែលមានតួនាទីពង្រឹងសន្តិភាពពិភពលោកគឺ៖

    ក.លេខាធិការដ្ធាន

    ខ.តុលាការអន្តរជាតិ

    គ.ក្រុមប្រឹក្សាសន្តិសុខ

    ឃ.មហារសន្ធិបាត

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

    ក.នៅខែសីហា ១៩៥១ ប្រទេសជប៉ុនបានទទួលឯករាជ្យពេលលេញពី...សហរដ្ធអាមេរិច..............។

    ខ.ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បារាំងយលព្រមប្រគល់ឯករាជ្យពេលលេញដល់កម្ពុជា ព្រោះនៅប្រទេសកម្ពុជាមានចលនាតស៊ូទាមទារឯករាជ្យដឹកនាំដោយ...ព្រះបាទនរោត្តម សីហនុ.............................។

 

II.(៤ពិន្ទុ) បានជាអ៊ីស្រាអែលយល់ព្រមប្រគល់តំបន់ស៊ីណាអ៊ីទៅឱ្យអាស៊ីប​ ដោយសារ៖

  • កិច្ចព្រមព្រៀងកំដេរឹត ឆ្នាំ១៩៧៨
  • ការលើកទឹកចិត្តដល់ការគោរពសិទ្ធមនុស្ស។

 

III.(៨ពិន្ទុ) សហរដ្ធអាមេរិចបានជួយអភិវឌ្ឃប្រទេសភីលីពីនលើចំណុច៖

  • វិស័យអប់រំ
  • វិស័យសុខាភិបាល
  • លទ្ធិប្រជាធិបតេយ្យ

 

IV.(៩ពិន្ទុ)

១.ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េបែងចែកជាពីរផ្នែកដោយសារ៖

  • ដោយសារឥទ្ធិពលសង្គ្រាមត្រជាក់
  • ដោយសារមនោគមវិជ្ជាពីរខុសគ្នា (កូរ៉េខាងជើងកាន់របបកុំមុយនីស កូរ៉េខាងត្បូងកាន់របបលទិ្ធប្រជាធិបតេយ្យ)

២.ដំណើរការ និងការបញ្ជប់នៃសង្គ្រាម

  • ថ្ងៃទី២៨ មិថុនា ១៩៥០ កូរ៉េខាងជើងលើកទ័ពចូលនៅកូរ៉េខាងត្បូង
  • ថ្ងៃទី១៥ តុលា ១៩៥០ សហរដ្ធអាមេរិចលើកទ័ពចូលប្រទេសកូរ៉េខាងត្បូងក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព
  • ថ្ងៃទី២ វិច្ឆិការ ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េខាងត្បូង
  • បញ្ចប់ដោយកិច្ចព្រមព្រៀងសន្ថិភាពនៅ ប៉ាន់មុនជុម ថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់ព្រំដែនប្រទេសទាំង២តាមខ្សែស្របទី ៣៨

 

V.(១២ពិន្ទុ) គេចាត់ទុកថា ព្រឹត្តិការណ៍ថ្ងៃទី១ តុលា ១៩៤៩ ជារបត់ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលជម្រុញឱ្យមានការផ្លាស់ប្តូរយ៉ាងតក់ក្រហល់ក្នុងទំនាក់ទំនងអាមេរិច-ជប៉ុន ពីគូសត្រូវមកជាសម្ព័ន្ធមិត្ត។

១.ការបរិច្ចេទនោះជាព្រឹត្តិការណ៍នោះគឺ ប្រទេសចិនក្លាយជាសាធារណរដ្ធប្រជាមានិតចិន (កុំមុយនីស)។

២.សម្ព័ន្ធភាពអាមេរិច-ជប៉ុន នេះតម្រូវឱ្យភាគីទាំងសងខាងធ្វើសម្បទានទៅវិញទៅមកលើចំណុចមួយចំនួន ដែលផ្តោតលើបញ្ហា៖

  • ប្រគល់ឯករាជ្យតាមសន្ធិសញ្ញា សាន់ប្រាន់ស៊ីស្កូ ០៨ សីហា ១៩៥១
  • សហរដ្ធអាមេរិចជួយស្ថារសេដ្ធកិច្ចជប៉ុន
  • សហរដ្ធអាមេរិចកាន់កាប់ប្រទេសជប៉ុនយូរអង្វែង ហើយតាំងមូលដ្ធានទ័ពនៅទីនោះ

៣.ផ្អែកលើជំនួយសេដ្ធកិច្ចសហរដ្ធអាមេរិច ជប៉ុនបានអភិវឌ្ឃលើវិស័យ៖

  • ឧស្សាហកម្មធុនស្រាល និងធុនធ្ងន់
  • ពាណិជ្ជកម្ម (ដណ្តើមទីផ្សារអន្តរជាតិបានច្រើន)។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login