Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
សម័យប្រឡងៈ ០៨ សីហា ២០០៥
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៣ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ក្នុងបណ្តាឆ្នាំ​៥០ នៃស.វទី២០ នៅទ្វីបអាមេរិចមានប្រទេសតែមួយគត់ ដែលជាប្រទេសសាធារណរដ្ធប្រជាមានិតគឺប្រទេស.............................................។

២.ប្រទេសនៅលើពិភពលោកដែលជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ មានប្រទេសបារាំង អង់គ្លេស និង....................................................។

៣.ណាស៊ែ បានឡើងជាប្រធានាធិបតីនៃសាធារណរដ្ធអេស៊ីប ក្រោយពីបានផ្តួលរំលំរបបរាជានិយមរបស់ស្តេច...........................................។

II.(៧ពិន្ទុ) ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ មានសង្គ្រាមនៅឧបទ្វីបកូរ៉េ។

១.ហេតុអ្វីបានជាមានសង្គ្រាមនៅទីនោះ?

២.តើសង្គ្រាមនេះបញ្ចប់យ៉ាងដូចម្តេច?

III.(១១ពិន្ទុ)

១.ចាប់ពីឆ្នាំ១៩៧៩ ដល់ ១៩៨៥ សហរដ្ធអាមេរិចបានជួបប្រទះបញ្ហាសំខាន់ជាច្រើន នៅក្នុងនយោបាយការបរទេសរបស់ខ្លួន តើបញ្ហាទាំងនោះមានអ្វីខ្លះ?

២.ចំពោះបញ្ហាសង្គ្រាមផ្កាយ តើសហរដ្ធអាមេរិចបានពង្រាយប្រព័ន្ធការពារនៅទីអវកាសហើយឬនៅ? ពីព្រោះអ្វី?

IV.(១៦ពិន្ទុ)

១.ហេតុអ្វីបានជានៅឆ្នាំ ១៩៤៥ អ្នកដឹកនាំប្រទេសចំនួន៥១ នៅលើពិភពលោកនាំគ្នាបង្កើតអង្គការសហប្រជាជាតិ?

២.តើអង្គការសហប្រជាជាតិមានស្ថាប័នអ្វីខ្លះ?

៣.តើអង្គការសហប្រជាជាតិមានអគ្គលេខាធិការប៉ុន្មាននាក់ហើយ ចាប់ពីឆ្នាំបង្កើតរហូតដល់បច្ចុប្បន្ននេះ? ចូរបញ្ជាក់ឈ្មោះ និងសញ្ជាតិអគ្គលេខាធិការទាំងនោះ?

 

ចម្លើយ

I.(៣ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ក្នុងបណ្តាឆ្នាំ​៥០ នៃស.វទី២០ នៅទ្វីបអាមេរិចមានប្រទេសតែមួយគត់ ដែលជាប្រទេសសាធារណរដ្ធប្រជាមានិតគឺប្រទេស......គុយបា.......................................។

២.ប្រទេសនៅលើពិភពលោកដែលជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ មានប្រទេសបារាំង អង់គ្លេស និង...សហរដ្ធអាមេរិច..............................។

៣.ណាស៊ែ បានឡើងជាប្រធានាធិបតីនៃសាធារណរដ្ធអេស៊ីប ក្រោយពីបានផ្តួលរំលំរបបរាជានិយមរបស់ស្តេច.....ផារ៉ុក......................................។

 

II.(៧ពិន្ទុ) ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ មានសង្គ្រាមនៅឧបទ្វីបកូរ៉េ។

១.មូលហេតុដែលមានសង្គ្រាមនៅទីនោះ៖

  • កូរ៉េខាងជើង ប្រកាន់លទ្ធិកុំមុយនីស ទទួលឧទ្ធិពលពីសហភាពសូវៀត និងចិនកុំមុយនីស
  • កូរ៉េខាងត្បូង ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទទួលឥទ្ធិពលសហរដ្ធអាមេរិច
  • ឬ សង្គ្រាមត្រជាក់ ឬ មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់លទ្ធិខុសគ្នា។

២.ការបញ្ចប់សង្គ្រាមនេះ៖

  • ១៥ តុលា ១៩៥០ សហរដ្ធអាមេរិច លើកទ័ពចូលប្រទេសកូរ៉េក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព
  • ០២ វិច្ឆិកា ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េ។
  • កិច្ចព្រមព្រៀងសន្តិភាពនៅ ប៉ាន់ម៉ុនជុម ថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់យកព្រំដែនប្រទេសទាំងពីរតាមខ្សែស្របទី៣៨។

 

III.(១១ពិន្ទុ)

១.ចាប់ពីឆ្នាំ១៩៧៩ ដល់ ១៩៨៥ សហរដ្ធអាមេរិចបានជួបប្រទះបញ្ហាសំខាន់ជាច្រើន៖

  • ការរីកសាយនៃចលនាកុំមុយនីស (នៅទ្វីបអាមេរិចខាងត្បូង កោះក្រីណាត អាហ្គានីស្ថាន។
  • ជម្លោះអេស៊ីប និងអ៊ីស្រាអែល
  • វិបត្តិប្រេងកាត
  • ការបរាជ័យសង្គ្រាមវៀតណាម
  • សង្គ្រាមផ្កាយ

២.ចំពោះបញ្ហាសង្គ្រាមផ្កាយ សហរដ្ធអាមេរិចមិនទាន់ដាក់ពង្រាយប្រព័ន្ធការពារនៅទីអវកាសឡើយ ពីព្រោះ៖

  • បញ្ហាហិរញ្ញវត្ថុ វិបត្តិនៅក្នុងតំបន់រៀងៗខ្លួន និងការដួលរលំយ៉ាងឆាប់រហ័សនៃសហភាពសូវៀត។

 

IV.(១៦ពិន្ទុ)

១.នៅឆ្នាំ ១៩៤៥ អ្នកដឹកនាំប្រទេសចំនួន៥១ នៅលើពិភពលោកនាំគ្នាបង្កើតអង្គការសហប្រជាជាតិដើម្បី៖

  • ថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក
  • ថែរក្សាភាពរុងរឿងនៃមនុស្សជាតិ

២.អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗ៖

  • មហាសន្និបាត
  • ក្រុមប្រឹក្សាសន្តិសុខ
  • តុលាការអន្តរជាតិ
  • លេខាធិការដ្ធាន
  • ក្រុមប្រឹក្សាភិបាល
  • ក្រុមប្រឹក្សាសេដ្ធកិច្ច និងសង្គម។

៣.អគ្គលេខាធិការនៃអង្គការសហប្រជាជាតិរហូតមកដល់បច្ចុប្បន្នមាន៖

  • ទ្រីវលី (ណ័រវែស)
  • ដាក់ហាំម៉ាសូល (ស៊ុយអែត)
  • អ៊ូថាន់ (មីយ៉ាន់ម៉ា)
  • កឿតវ៉ាល់ហែម (អូទ្រីស)
  • សាវើយេ ប៉េរូដឺកូអេឡា (បេរ៉ូ)
  • ប៊ុត្រូ ប៊ូត្រូសការី (អេស៊ីប)
  • កូហ្វីអាណាន់ (ហ្គាណា)
  • បានគីមូន (កូរ៉េខាងត្បូង)។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login