2018-05-01 00:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មានមតិមួយយល់ថា "ការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរី ធ្វើអោយប្រទេសជាតិមានវឌ្ឃនភាព"។ ឯមតិមួយទៀតយល់ថា "ការអភិវឌ្ឃសេដ្ធកិច្ចទីផ្សារធ្វើអោយប្រទេសជាតិមានឱនភាព"។ តើអ្នកយល់ស្របដែរឬទេ? ចូរពិភាក្សាដោយលើកភស្តុតាងជាក់ស្តែងពីប្រទេសកម្ពុជា។
ស្ថានភាពនៃប្រទេសកម្ពុជាសព្វថ្ងៃនេះឋិតលើលក្ខខណៈលូតលាស់ផង នឹងជួបភាពច្របូកច្របល់រឹករែកផង។ នេះមកពីប្រទេសយើងបានផ្តោចការគាំទ្រលើកស្ទួយរបបសំខាន់ៗ ដោយប្រគល់កិច្ចការនានាដំណើរការដោយឯកជន។ ហេតុនេះ ទើបមានមតិមួយយល់ថា “ការអភិវឌ្ឃន៍សេដ្ធកិច្ចទិផ្សារសេរីធ្វើឱ្យប្រទេសមានវឌ្ឃនភាព”។ ឯមតិមួយទៀតយល់ថា “ការអភិវឌ្ឃសេដ្ធកិច្ចទីផ្សារសេរីធ្វើអោយប្រទេសជាតិមានឱនភាព”។
តើបណ្តាលមតិខាងលើនេះមតិណាសមហេតុផលជាងគេ?
ពាក្យ “ការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរី” មានន័យថាការបើកទូលាយអោយមានការរកស៊ីការផលិតដោយឯកជន តាមចិត្តចង់ធ្វើ។ រីឯពាក្យ “វិឌ្ឃនភាព” គឺភាពរីកចំរើនរុងរឿង។ ចំនែកឯពាក្យ “ឱនភាព” គឺសំដៅលើភាពទន់ខ្សោយដុនដាប ភាពក្រីក្រតោកយ៉ាកនោះឯង។ តាមន័យរបស់ពាក្យខាងលើនេះ គឺមតិទី២ចង់និយាយថា ការដែលរដ្ធយើងខិតខំអនុវត្តនយោបាយផ្តល់ សេរីភាពក្នុងការប្រកបរបរសំខាន់ដោយសេរីនោហនាំអោយជាតិមហន្តរាយ ទន់ខ្សោយជាលំដាប់។
ទាក់ទងនឹងការយល់របស់មតីទី១ គឺថាការដែលរដ្ធាភិបាលយើងបានបង្កឱកាសអោយ អ្នកមានធនធានក្នុងស្រុកក្តី ក្រៅស្រុកក្តីបើកអាជីវកម្ម ដោយសេរីទាំងការផលិតការលក់ដូរនាំអោយប្រទេសកាន់តែសំបូរសប្បាយ ពលរដ្ធមានជីវភាពធូរធាររាល់ទំនិញសព្វសារពើរមានឥតខ្វះស្របតាមតំរូវការពលរដ្ធ។ ជាការពិតណាស់ការដែលរាជរដ្ធាភិបាល យើងបានធ្វើការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរី ជំនួសសេដ្ធកិច្ចរដ្ធ បានធ្វើអោយប្រទេសកម្ពុជាមានការរីកចំរើនឈានឡើងទៅមុខឥតដាច់។ នេះមកពីការអភិវឌ្ឃន៍នេះវាបាននាំមកនូវប្រាក់ចំនូលដ៏ច្រើនសន្ធឹកសន្ធាប់ពីការបង់ពន្ធអាជីវករ បង់ពន្ធផលិត និងពន្ធនាំចេញទំនិញទៅលក់នៅលើទីផ្សារជាតិនិងអន្តរជាតិ។ ករណីនេះរដ្ធគ្រាន់់តែមានទីតាំងជួល គ្រប់គ្រងការផលិតពិនិត្យគុណភាពទំនិញ អោយបានល្អទៅជាការស្រេច។ អ្វីៗដែលឯកជនបានធ្វើគឺពិតជាមានការប្រុងប្រយ័ត្នពីព្រោះពួក គេខ្លាចបាត់បង់នូវអាជីពរបស់ពួកគេ ដែលធ្វើអោយខាតបង់ទុនដែលមានការរីកចំរើនពីទីផ្សារសេរីនេះដែរគឺនៅត្រង់ថាការងារនេះវាបានជួយសំរាលបន្ទុករបស់រាជរដ្ធាភិបាល ក្នុងការស្វះស្វែងរកការងារជូនពលរដ្ធមានការងារធ្វើក្នុងរោងចក្រ រោងសិប្បកម្ម សេវាកម្ម ការដាំដុះ តាមក្រុមហ៊ុននានា ពួកគេនឹងទទួលបានប្រាក់បៀវវត្សរ៍ចិញ្ជឹមខ្លួនគេដោយខ្លួនឯងពុំបង្កភាពអំពល់ ដល់រាជរដ្ធាភិបាល។ ករណីនេះសង្គមខ្មែរពុំសូវកើតមានវិបត្តិសេដ្ធកិច្ច ដូចជាអំពើលួចប្លន់ អំពើរអនាចារផ្សេងៗ បានមួយកំរិតខ្ពស់។ ម៉្យាងវិញទៀតការធ្វើបែបនេះវាបានដោះស្រាយទាន់ ពេលវេលាសំរាប់រាល់តំរូវការក្នុងជីវភាពពលរដ្ធបានមួយផ្នែកធំ។ ការប្រណាំងប្រជែងនៃសេដ្ធកិច្ច សេរីបានធ្វើអោយទំនិញសព្វសារពើរកើនឡើងទាំងបរមាណ និងគុណភាព។ ដូចនេះប្រជាពលរដ្ធទូទៅអាចទិញទំនិញទាំងនេះយកមកប្រើប្រាស់គ្រប់ៗគ្នាក្នុងតំលៃសមស្រប ញ៉ាំអោយការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ បន្ថែមពីលើនេះទៀត ធ្វើអោយរដ្ធចំនេញបាននូវបច្ចេកវិទ្យា ទំនើបពីឯកជនទាំងការរកស៊ី ការផលិត ការគ្រប់គ្រងដើម្បីប្រមូលយកមធ្យោបាយ បទពិសោធន៍ទាំងនោះមកអភិវឌ្ឃន៍ការងារសាធារណៈបានល្អជាងពេលមុន។ ដូចនេះ សេដ្ធកិច្ចទីផ្សារសេរីជាគន្លឹដ៏សំខាន់ជួយធ្វើអោយប្រទេសកម្ពុជាមានការរីកចំរើនទៅមុខនោះ។ តើនេះជាការពិតទាំងស្រុងរឺ?
លើបញ្ហាខាងលើនេះមតិទ២ យល់ផ្សេងថាការដែលរដ្ធអភិវឌ្ឃសេដ្ធកិច្ចទីផ្សារសេរី បានធ្វើអោយប្រទេសជាតិ ជួបប្រទះនូវវិបត្តិសង្គមខាតបង់អ្វីសព្វបែបយ៉ាងធ្វើអោយជាតិ បាត់បង់នូវកិត្យានុភាព ឧត្តមភាព ពលរដ្ធការតែកើតមានការព្រួយបារម្ភពីអនាគតរបស់ជាតិខ្លួន។ យ៉ាងណាមិញតាមរយៈឥទ្ធិពលនៃសេដ្ធកិច្ចទីផ្សារសេរីធ្វើអោយប្រទេសបាត់បង់នូវធនធានដ៏ មានតំលៃជាច្រើនរបស់ជាតិ។ គឺរដ្ធបានតែមួយធំណែកពីការរកស៊ីរបស់ឈ្មួញ ឯឈ្មួញចំណេញពីលើរដ្ធធ្វើមានបាន ឯជាតិបាត់បង់ រ៉ែភ្នំធនធានធម្មជាតិ វាបន្តបន្ទាប់ដែល អនាគត់ជាតិនឹងសល់តែសំបកប្រទេស ជាហេតុនាំអោយកើងមានភាពអាប់អោននៃ ប្រទេសទាំងមូល។ ព្រមជាមួយគ្នានេះ ដែលរដ្ធពុំអាចមានលទ្ធភាពទប់ស្គាត់នូវតំលៃទំនិញនៅលើទីផ្សារបានឡើយ។ ការលក់ដូរ ថិតលើការកំណត់របស់អ្នករកស៊ីតូចធំ បើមិនចំនេញ គេមិនលក់។ បញ្ហានេះបានចោទជាបញ្ហាដល់ពលរដ្ធដែលជាអ្នកប្រើប្រាស់ផលិតផលងពីឯកជនេះឯង។ ប្រាក់កំរៃដែលបានមកពី ការធ្វើការងាររបស់ពួកគាត់បានចូល ហោរប៉ៅអស់ ឈ្មួញធ្វើអោយសេដ្ធកិច្ចជាតិ និងជីវភាពពលរដ្ធជួបនូវបញ្ហាអតិផរណា លុយថោក ទំនិញថ្លៃ។ ករណីនេះជាប្រភពធ្វើអោយប្រទេសរងនូវវបត្តិសេដ្ធកិច្ចនាពេលកំណត់ណាមួយពុំខាន។ ទន្ទឹមនឹងនេះការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរី របស់រាជរដ្ធាភិបាល បង្កឡើងនូវអំពើពុករលួយដ៏ធំមួយនៅក្នុងសង្គមជាតិដោយសារតែមន្ត្រីគ្រប់គ្រងរដ្ធឆ្លាតឱកាសទាញយកចំណេញពីតួនាទីខ្លួន ទៅធ្វើជាអ្នកមានទុកអោយពលរដ្ធកាន់តែក្រីក្ររហេមរហាមទៅ។ ភស្តុតាងចុងក្រោយនោះ គឹនៅត្រង់ថា រដ្ធត្រូវបាត់បង់ទាំងស្រុងនូវ គំនិត ម្ចាស់ការក្នុងការផលិតរាល់គ្រឿងឧបភោគបរិភោគដោយខ្លួនឯងបណ្តាលនាយទុនបង្កព្យុះភ្លៀងតាមអំពើចិត្តប៉ះពាល់ដល់សុខសុវត្ថិភាព ប្រើប្រាស់របស់ពលរដ្ធ។ បញ្ហានេះ កើតមានច្រើនឆ្នាំទៅវានឹងធ្វើអោយជីវិតពលរដ្ធកាន់តែខ្លី កាន់តែគ្រោះថ្នាក់ពុំមានសុខមាលភាព ត្រជះត្រចង់ក្នុងសង្គមឡើង។ បើពលរដ្ធវេទនា ជាតិទន់ខ្សោយទៅតាមនោះដែរ។
រួមសេចក្តីមក ការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរីនាំមកនូវភាពចំរើនលូតលាស់ ពិតប្រាកដមែនសំរាប់ជាតិខ្មែរ ដោយសារតែសកម្មភាពនេះមានទិសដៅ មានផែនការច្បាស់លាស់ រដ្ធទទួលបានចំណេញយ៉ាងស្រួលពុំចាំបាច់ប្រើប្រាស់គំនិត ធ្វើក៏គ្រាន់តែប្រើប្រាស់ការត្រួតពិនិត្យកំណត់លក្ខខណ្ឌលើវិស័យនេះអោយបានត្រឹមត្រូវប៉ុណ្ណោះ។ ឯកាដែលដុនដាបនោះ គឺពុំមែនកើតពីបញ្ហាកែប្រែប្រព័ន្ធសេដ្ធកិច្ចទីផ្សារសរីនេះទេ គឺមកពីការវាស់ចែកដឹកនាំគ្រប់គ្រងមិនម៉ត់ចត់ ឬមកពីការប្រព្រឹត្តិខុសឆ្គងនៃមន្ត្រីរាជការទទួលបន្ទុកការងារដឹកនាំ គ្រប់គ្រងទីផ្សារសេរីនោះឯង។ បើបែបនេះមែនម៉្លេះសមស្របនានា លើពិភពលោកដែលជឿនលឿនពុំមែនសុខចិត្ត ទទួលយកការអភិវឌ្ឃន៍សេដ្ធកិច្ចទីផ្សារសេរីក្នុងប្រទេសរបស់គេឡើយ។
ឆ្លងតាមការពិភាក្សារួមមកហើយ យើងអាចវាយតំលៃបានពីមតីទី១ ជាមតិត្រឹមត្រូវបំផុត។ ពីព្រោះការអភិវឌ្ឃន៍ទីផ្សារសេរីបាននាំនូវការលូតលាស់ ផ្នែកមុខទំនិញ ការប្រែប្រួលនៃជីវភាពរដ្ធ ពីក្រីក្រមកភាពរុងរឿងនេះ។ ដូចនេះរដ្ធភិបាលគប្បី ដំណើរសេដ្ធកិច្ចទីផ្សារនេះ អោយល្អកុំអោយមន្ត្រីក្រោមឱវាទប្រព្រឹត្តិអំពើខុសច្បាប់នោះប្រទេសខ្មែរពិតជានឹងមានសមធម៌ វឌ្ឃនធម៌ យុត្តិធម៌ ពលរដ្ធនឹងរស់នៅក្នុងភាពសំបូរសប្បាយ ធូរធារគ្រប់ៗគ្នា។