Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វប្បធម៌ និងសង្គមធម៌ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក ប្រៀបបាននឹងការ​អាស្រ័យគ្នាទៅវិញទៅមករវាងកាយ និង​ចិត្តដូចនោះដែរ។

សង្គមធម៌រីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) ផលិតឡើងដោយសារ​គំនិត ប្រាជ្ញា ចំណេះវិទ្យា (ផ្លូវចិត្ត) របស់មនុស្ស។ ចំណែកឯវប្បធម៌ ក៏ត្រូវពឹងពាក់លើសង្គមធម៌ដែរ​ដូចជា សិល្បៈ អក្សរសិល្ប៍ សាសនា វិទ្យាសា្រស្រ្ត (ផ្លូវចិត្ត) ដែលលូតលាស់​សាយភាយ ក៏អាចអាស្រ័យលើគ្រឿងសម្ភារៈ គ្រឿងពិសោធន៍ អង្គការសង្គម (ផ្លូវកាយ)​ ជាដើម។

សរុបសេចក្តីមកឃើញថា អរិយធម៌ ដែលអាចដុះដាលចម្រើនលូតលាស់ទៅបាន ក៏អាស្រ័យទៅលើវប្បធម៌ និងសង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមកជាដាច់ខាត។ វប្បធម៌បានស្វែងរកសុខៈ ឱ្យមនុស្សតាមផ្លូវចិត្ត ឯសង្គមធម៌ស្វែងរកសុខៈឱ្យមនុស្ស​តាមផ្លូវកាយ ឬផ្លូវសម្ភារៈ។ ធម៌ទាំងពីរ មានគោលដៅតែមួយដូចគ្នា គឺបម្រើសេចក្តីសុខស្រួលឱ្យមនុស្សនេះឯង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login