Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
សម័យប្រឡងៈ ០៧ សីហា ២០០៦
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.វៀតណាមខាងជើង និងវៀតណាមខាងត្បូងបានបង្រួបបង្រួមគ្នាជាប្រទេសតែមួយនៅឆ្នាំ ...................

២.ខ្សែស្របទី .............. គឺជាបន្ទាប់បែងចែកព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។

៣.មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ គឺ........................................។

៤.នៅឆ្នាំ ១៩៤៧ ចក្រភពអង់គ្លេសបានប្រគល់ឯករាជ្យឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន ព្រមទាំងបានបន្សល់ទុកបញ្ហា.................................. ឱ្យប្រទេសទាំងពីរដោះស្រាយ។

II.(៤ពិន្ទុ) នៅឆ្នាំ ១៩៤៧ តើនយោបាយផ្ទៃក្នុងសហរដ្ធអាមេរិចត្រូវប្រឈមមុខនឹងវិបត្តិអ្វីខ្លះ?

III.(៤ពិន្ទុ) មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍អ្វីខ្លះ?

IV.(១១ពិន្ទុ) នៅដើមសតវត្សទី២០ ប្រទេសជាច្រើននៅភូមិភាគអាស៊ីអាគ្នេយ៍បានស្ថិតនៅក្រោមអាណានិគមនិយមបទេស។

១.ចូររាប់ឈ្មោះប្រទេសក្រោមនឹងមអាណានិគម និងឈ្មោះម្ចាស់អាណានិគមនៃប្រទេសទាំងនោះ។

២.ចូរបង្ហាញអំពីបែបផែននៃអាណានិគមនិយមអឺរ៉ុបមកលើប្រទេសទាំងនោះ។

V.(១២ពិន្ទុ) តើអាណានិគមអេស៉្បាញបានបន្សល់ទុកបញ្ហាអ្វីខ្លះ ដល់សង្គមជាតិភីលីពីននាសម័យបច្ចុប្បន្ន? ចំណែកសហរដ្ធអាមេរិចវិញក៏បានត្រួតត្រាប្រទេសភីលីពីនដែរ។ តើសហរដ្ធអាមេរិចបានជួយអ្វីខ្លះដល់ប្រទេសេភីលីពីន?

 

ចម្លើយ

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.វៀតណាមខាងជើង និងវៀតណាមខាងត្បូងបានបង្រួបបង្រួមគ្នាជាប្រទេសតែមួយនៅឆ្នាំ .១៩៧៥....។

២.ខ្សែស្របទី ..៣៨.......... គឺជាបន្ទាប់បែងចែកព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។

៣.មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ គឺ...អ្នកស្រី អង់សានស៊ូជី...............។

៤.នៅឆ្នាំ ១៩៤៧ ចក្រភពអង់គ្លេសបានប្រគល់ឯករាជ្យឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន ព្រមទាំងបានបន្សល់ទុកបញ្ហា...រដ្ធកាស្មៀ............................... ឱ្យប្រទេសទាំងពីរដោះស្រាយ។

 

II.(៤ពិន្ទុ) នៅឆ្នាំ ១៩៤៧ នយោបាយផ្ទៃក្នុងសហរដ្ធអាមេរិចត្រូវប្រឈមមុខនឹងវិបត្តិ៖

  • បញ្ហាសេដ្ធកិច្ចៈ រកទីផ្សារលក់ផលិតផលឧស្សាហកម្ម និងសព្វាវុធ
  • បញ្ហាទីក្រុងៈ គ្រឿងញៀន ឆក់ប្លន់ ពេស្យាចា របៀបរស់នៅរបស់យុវជនបែបហ៊ីពី។
  • បញ្ហារបបៈ ជម្លោះក្នុងរង្វង់អ្នកដឹកនាំ ពីបញ្ហានិតិកម្មរវាងប្រធានាធិបតី និងសភា។

 

III.(៤ពិន្ទុ) មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍៖

  • អង្គការសហប្រជាជាតិ ផ្អែកលើសមភាព និងអធិបតេយ្យភាពរវាងរដ្ធសមាជិកទាំងអស់
  • សមាជិកទាំងអស់ត្រូវបំពេញកព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ
  • សមាជិកទាំងអស់ត្រូវដោះស្រាយជម្រោះអន្តរជាតិ ដោយសន្តិភាពនៅក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឱ្យខូចដល់សន្តិភាព សន្តិសុខ និងយុត្តិធម៌។
  • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង និងការប្រើកម្លាំងប្រទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួន
  • ធម្មនុញ្ញមិនអនុញ្ញាឱ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើង

 

IV.(១១ពិន្ទុ) នៅដើមសតវត្សទី២០ ប្រទេសជាច្រើននៅភូមិភាគអាស៊ីអាគ្នេយ៍បានស្ថិតនៅក្រោមអាណានិគមនិយមបទេស។

១.រាប់ឈ្មោះប្រទេសក្រោមនឹងមអាណានិគម និងឈ្មោះម្ចាស់អាណានិគមនៃប្រទេសទាំងនោះ៖

  • កម្ពុជា វៀតណាម ឡាវ (បារាំង)
  • ឥណ្ឌូនេស៊ី (ហូឡង់)
  • មីយ៉ាន់ម៉ា ម៉ាលេស្យា (អង់គ្លេស)
  • ភីលីពីន (អាមេរិច និងជប៉ុន)

២.បង្ហាញអំពីបែបផែននៃអាណានិគមនិយមអឺរ៉ុបមកលើប្រទេសទាំងនោះ៖

  • រើសអើងពណ៌សម្បុរ ប្រកាន់ពូជសាសន៍
  • បិទសិទ្ធសេរីភាព (ជំនឿសាសនា)
  • ផ្សព្វផ្សាយអរិយធម៌អាណានិគម
  • គាបសង្គត់ កេងប្រវ័ញ្ច ជំរិតទារពន្ធ កាប់សម្លាប់។

 

V.(១២ពិន្ទុ) អាណានិគមអេស៉្បាញបានបន្សល់ទុកបញ្ហាឱ្យប្រទេសភីលីពីនដូចជា៖

  • ឱ្យមានការបែងចែកសាសនារវាងខាងជើង និងខាងត្បូង
  • ចេញច្បាប់ឱ្យមានសិទ្ធិដីធ្លីដែលធ្វើឱ្យសង្ឃកាតូលិកក្លាយជាម្ចាស់ដី
  • ការបង្កើតឱ្យមានល្បាយពូជសាសន៍ក្នុងប្រទេសភីលីពីន

សហរដ្ធអាមេរិចបានជួយដល់ប្រទេសភីលីពីន៖

  • អភិវឌ្ឃវិស័យអប់រំ សុខាភិបាល
  • ផ្សព្វផ្សាយលទ្ធិប្រជាធបិតេយ្យ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login