2018-05-01 02:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បច្ចុប្បន្ននេះគេនិយមនិយាយគ្រប់ៗមាត់ថា “វិស័យទេសចរណ៍គឺជាវិស័យឧស្សាហកម្មគ្មានផ្សែង” ចូរពន្យល់។
សេដ្ធកិច្ចសង្គមកម្ពុជាធ្លាប់បានទទួលរងគ្រោះ ព្រោះតែការអូសបន្ទាយនៃសង្គ្រាមរាំរ៉ៃ អស់ជាង២ទស្សវត្សមកហើយ។ បច្ចុប្បន្នកម្ពុជាបានមកដល់សម័យមួយ គឺយុគស្តារ ស្ថាបនា និងអភិវឌ្ឃន៍ជាតិឡើងវិញក្រោមនយោបាយវិមជ្ឃការ។ ក្នុងវិស័យដែលខ្សត់តំលៃខ្ពស់ ចំពោះវិស័យទេសចរណ៍ថា “វិស័យទេសចរណ៍គឺជាវិស័យឧស្សាហកម្មគ្មានផ្សែង”។
តើវិស័យទេសចរណ៍ គឺជាវិស័យឧស្សាហកម្មគ្មានផ្សែងយ៉ាងដូចម្តេចខ្លះ?
ពាក្យថា វិស័យទេសចរណ៍ សំដៅយកវិស័យសង្គមមួយ ដែលមានទំនាក់ទំនងនឹងការធ្វើដំណើរកំសាន្តក្នុងស្រុក ឬការដើរកំសាន្តក្នុងប្រទេស។ ចំណែកឯវិស័យឧស្សាហកមុ្មវិញ នោះគឺជាវិស័យសង្គមមួយទៀតដែលទាក់ទងទៅនឹងការកំសាន្តរោងច្រក សហគ្រាស ដើម្បីផលិតឧបករណ៍ប្រើប្រាស់គ្រប់យ៉ាង។ មតិដែលកំណត់ដោយប្រធានបទខាងលើមានអត្ថន័យជាការប្រៀបប្រដូចវិស័យទេសចរណ៍ទៅនឹង វិស័យឧស្សាហកម្មមួយដែលគ្មានការដុតបង្ហុយផ្សែង។
ក្នុងចលនាអភិវឌ្ឃន៍ សង្គមជាតិពីទុកគតភាពទៅកាន់សំបូរភាព បានធ្វើអោយគេរកឃើញពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលត្រូវបានគេចាត់ទុកដូចជា វិស័យឧស្សាហកម្មគ្មានផ្សែងមួយ។ បើគេនិយាយពីឧស្សាហកម្មនោះ គេត្រូវនិយាយអំពីការស្ថាបនារោងចក្រ ការប្រើប្រាស់ប្រេងឥន្ធនៈ សំរាប់ដុតបង្ហុយផ្សែង ដើម្បីអាចផលិតបាននូវសំភារៈបរិក្ខា ឧបករណ៍យន្តគ្រប់ប្រភេទ ហើយដែលឧបករណ៍ទាំងនោះអាចបញ្ចេញយកទៅលក់នាំមកវិញនូវថវិកា។ ប៉ុន្តែវិស័យ ទេសចរណ៍ត្រូវបានគេធ្វើឧបមានវិធី ដូចជាឧស្សាហកម្មមួយ ដែលមិនចាំបាច់សង់រោងចក្រមិនបាច់ដុតបង្សុយផ្សែងឡើយ។ វិស័យទេសចរណ៍បានផ្តល់ឱ្យខ្មែរនូវផលលាភដ៏ច្រើនលើសលុបបំរើឱ្យសេដ្ធកិច្ចគ្រួសារផង និងសេដ្ធកិច្ចសង្គមជាតិផង។ ចំពោះសេដ្ធកិច្ចគ្រួសារ គ្រួសារខ្មែរនីមួយៗអាចប្រមូលបានផលលាភពីវិស័យទេសចរណ៍ តាមរយៈការលក់ដូរនំនែកចំនីចំនុក រុក្ខផល វត្ថុអនុស្សាវរីយ៍ វត្ថុសិល្បៈ ចំលាក់ខ្មែរ ដែលជាផលិតផលចេញពីសិប្បកម្មគ្រួសារ។ ខណៈដែលវិស័យទេសចរណ៍ពិសេស គឺបរិមាណភ្ញៀវ ទេសចរណ៍មានការកើនឡើង នោះសំណង់ សណ្ធាគារ ភោជនីដ្ធាន ផ្ទះសំណាក់ អាហារដ្ធាន...ត្រូវស្ថាបនាបន្ថែមឡើងទៀត។ គឺនៅពេលនោះហើយ ដែលធ្វើឱ្យប្រជាជនខ្មែរ តាមមូលដ្ធាននីមួយៗទទួលបានការងារធ្វើ។ ចំណែកយុវជន ដែលទើបនឹងបញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានសិក្សានានាក៏បានទទួលការងារធ្វើតាមសមត្ថភាពរបស់ខ្លួនអាចជាការងាររដ្ធ ឬអាចជាការងារឯកជន។ បើយ៉ាងនេះសេដ្ធកិច្ចគ្រួសារត្រូវបានដោះស្រាយដោយអាចនាំផលចំណូលជាចំណែកជួយំនាយ បំរើអោយសេចក្តីត្រូវការរបស់គ្រួសារ។ ទន្ទឹមនឹងចំណែកសេដ្ធកិច្ចគ្រួសារខាងលើ សេដ្ធកិច្ចជាតិក៏បានទទួលផលដូចគ្នាដែរ លំហូចូលក្នុងសេដ្ធកិច្ចជាតិប្រព្រឹត្តិទៅតាមពីរករណី កឺការកំណត់តំលៃចូលទស្សនា និងការកំណត់អត្រាពន្ធដារ។ ចំពោះអត្រាតំលៃចូលទស្សនា គេឃើញមានលក្ខណៈខុសៗគ្នាទោតាមទីកន្លែង ដូចជាបើនៅប្រាសាទអង្គរ ដើម្បីបានចូលទស្សនាទីនោះ ភ្ងៀវទេសចរបរទេសម្នាក់ៗត្រូវបង់តំលៃចូលទស្សនាចំនួនម្ភៃដុល្លាអាមេរិក។ បើនៅមរណីយដ្ធានភ្នំគូលែន គេពុំគិតដល់ចំនួនមនុស្សទេ តែគិតពីចំនួនរថយន្ត ដោយរថយន្តមួយគ្រឿងត្រូវបង់ថ្លៃចំនួនមួយម៉ឺនវៀល។ បើនៅឧទ្យានជាតិគីរីរម្យទាំង ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិក្នុងម្នាក់ៗត្រូវបង់តំលៃចូលទស្សនាចំនួនប្រាំមួយពាន់រៀល។ ប៉ុន្តែបើវិហារព្រះកែវមរតកក្នុងក្រុងភ្នំពេញវិញ ខ្មែរម្នាក់ត្រូវទិញសំបុត្រចូលទស្សនាក្នុងតំលៃមួយពាន់រៀល តែបើភ្ញៀវបរទេសវិញនោះគឺត្រូវបង់ថ្លៃចំនួនបីដុល្លាអាមេរិកក្នុងម្នាក់ៗ។ មួយចំនែកទៀតប្រាក់ចំនូលចូលក្នុងសេដ្ធកិច្ច ប្រព្រឹត្តិទៅដោយការកំណត់អត្រាពន្ធ គឺការដាក់តំលៃពន្ធទៅលើសេវាកម្មនានា ដែលទាក់ទងនឹងវិស័យទេសចរណ៍ ដូចជាសេវាកម្ម ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក។ ក្រៅពីនេះការបង់ពន្ធក៏ត្រូវកំណត់ទៅលើម្ចាស់សេវាកម្ម សណ្ធាគារ ម្ចាស់ភោជនីយដ្ធានម្ចាស់ផ្ទះសំណាក់ និងម្ចាស់អាហារដ្ធានជាដើម។
ដូច្នេះបើនិយាយជាសរុបសេចក្តីមកឃើញថា វិស័យទេសចរណ៍ត្រូវបានគេ ប្រដូចទៅនឹងវិស័យឧស្សាហកម្ម ដែលគ្មានផ្សែងព្រោះថាវិស័យនេះអាចឱ្យគេប្រមូលបានផលកំរៃច្នៃជាប្រយោជន៍សេដ្ធកិច្ចគ្រួសារ និងជាប្រយោជន៍សេដ្ធកិច្ចជាតិ ដោយមិនចាំបាច់ប្រើប្រាស់រោងចក្រនិងការដុតបំពួកផ្សែងឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។
ពីការស្រាយបំភ្លឺរួចមកហើយខាងលើ ធ្វើអោយយើងនៅតែអាចបន្តចាត់ទុកទស្សនៈរបស់ប្រធានថា មានអត្ថន័យ អប់រំដ៏ជ្រាលជ្រៅមួយសំដៅរំលឹកដល់សាធារណៈមតិខ្មែរឱ្យមើលឃើញពីឧត្តមប្រយោជន៍នៃវិស័យទេសចរណ៍របស់ជាតិយើង។ ផ្អែកតាមតំលៃនេះ យើងដែលជាខេមរជនគ្រប់រូបត្រូវសហការស្មារតី ត្រៀកស្មាគ្នាការពារ និងអភិវឌ្ឃន៍ នេះតាមអនុសាសន៍ដែលថា “សេវាកម្មភ្ញៀវពេញចិត្ត ផលកំរៃ និងបានកើនឡើង”។