ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ
I.ចូរបំពេញល្បៈខាងក្រោមឱ្យបានត្រឹមត្រូវ
១.សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចចុងក្រោយហើយសេចក្តីសម្រេចនេះជាសេចក្តីដែល ...បិទផ្លូវតវ៉ា...។
២.ស្ថាប័នដែលមាននាទីការពាររដ្ឋធម្មនុញ្ញគឺ ...ស្ថាប័ននីតិប្រតិបត្តិ...។
៣.ព្រះមហាក្សត្រឡាយគ្រហស្ថលេខាលើ ...ព្រះរាជក្រឹត្យ... ដើម្បីតែងតាំង ឬ ដកហូតងារឧត្តមមន្ត្រី។
៤.ទ្រឹស្តីព្រះពុទ្ធដែលបានចែងថាការមិនបៀតបៀន ការមិនប្រទូសរ៉ាយដល់អ្នកដទៃគឺជាការធ្វើ ...អំពើល្អតាមផ្លូវកាយ...។
II.តើការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់មានសារៈសំខាន់ដូចម្តេចខ្លះ?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មានសារៈសំខាន់ដូចជា៖
- ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន
- ធ្វើឱ្យមានប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឃការនៅតាមឃុំ សង្កាត់ ឬជាអ្នកផ្ទេរអំណាចនយោបាយ និងសេដ្ឋកិច្ចដល់ឃុំ សង្កាត់
- ប្រជាពលរដ្ឋអាចសម្រេចជោគវាសនាដោយខ្លួនុំឯងតាមរយៈតំណាងរបស់គាត់នៅថ្នាក់មូលដ្ឋាន
- ប្រជាពលរដ្ឋនឹងទទួលបានការអភិវឌ្ឃន៍ជាក់ស្តែង
- ពង្រឹងស្ថានភាពនយោបាយដោយទទយលបានការទុកចិត្តពីប្រជាពលរដ្ឋ
III.តើអំពើណាខ្លះដែលត្រូវបានគេចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាកស្តែង?
អំពើដែលគេចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងរួមមានៈ
- ជននោះកំពុងប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋ ឬកំពុងតែរត់ដែលត្រូវគេដេញចាប់។
- ជនសង្ស័យត្រូវបានសាក្សី ឬជនរងគ្រោះចង្អុលបង្ហាញនៅកន្លែងកើតហេតុ ឬកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទល្មើសថាជាពិរុទ្ធជន។
- ជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែងកើតហេតុ
- ជនដែលកឹបកេងទ្រពសម្បត្តិជាតិ ឬសម្បត្តិសាធារណៈដែលត្រូវគេចាប់បានដោយមានកសាងភស្តុតាងគ្រប់គ្រាន់។
- ជនដែលរត់ពន្ធខុសច្បាប់ ឬជួញដូរខុសច្បាប់ដែលត្រូវអាជ្ញាធរ ឬសមត្ថកិច្ចប៉ូលីសឆែកឆេររកឃើញភស្តុតាងជាក់ស្តែង និងមានសាក្សីបញ្ជាក់
- អំពើហិង្សាដែលនាំឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសាធារណៈ និងអំពើរហិង្សាក្នុងគ្រួសារជាដើម។
IV.តើយុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ?
យុវជនជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចជា៖
- យុវជនជាអ្នកដឹកនាំត្រូវមានសមត្ថភាព
- ចេះពិចារណាថ្លឹងថ្លែងរកហេតុផលឱ្យបានច្បាស់លាស់
- មានទំនួលខុសត្រូវ មានបទពិសោធន៍ក្នុងការងាររបស់ខ្លួន
- មានភាពហ្មត់ចត់ មានមនសិការក្នុងការងារ
- មានគំនិតរិះគិត អធ្យាស្រ័យ និងសណ្តោស
- មានសីលធម៌ គុណធម៌ដូចគ្នា
- ចេះចាត់ចែងការងារក្នុងក្រុមរបស់ខ្លួន
- ចេះដោះស្រាយទំនាស់ដោយសន្តិវិធី ឈ្នះ ឈ្នះ
- គោរពច្បាប់ មិនលំអៀង
- ផ្តល់បទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។
V.ចូរពន្យល់ពីសារៈសំខាន់របស់ប្រព័ន្ធតុលាការ។
សារៈសំខាន់របស់ប្រព័ន្ធតុលាការ
- ជាអ្នកការពារ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ
- ជាអ្នករក្សាការពារសុវត្ថិភាពរាងកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋ
- ជាអ្នកការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
- ជាអ្នកទប់ស្កាត់ មិនឱ្យសិទ្ធិរបស់បុគ្គលប្រើប្រាស់ហួសព្រំដែនដែលទៅរំលោភសិទ្ធិអ្នកដទៃ
- ជាអ្នកផ្តល់យុត្តិធម៌ដល់ប្រជារាស្ត្រ
- ធានាការអនុវត្តច្បាប់របស់ប្រទេសឱ្យមានប្រសិទ្ធភាព
- តុលាការត្រូវឈរលើមូលដ្ធាន។