Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ

 

I.ចូរបំពេលល្បៈខាងក្រោមឱ្យបានត្រឹមត្រូវ

១.ព្រះភ័ក្ត្រទាំងបួនរបស់ព្រះព្រហ្មគឺតំណាង ...ព្រហ្មវិហារធម៌... ដែលមានមេត្តា ករុណា មុទិតា និង ...ឧបេក្ខា...។

២.ប្រភពពិតនៃតម្លៃគឺ ...មនុស្ស... ជាអ្នកបង្កើតនូវតម្លៃ និងស្គាល់នូវតម្លៃដោយសារ ...មនុស្ស... មានសត្តិពីរគឺ វិនិច្ឆ័យ និង ...វិចារណញាណ...។

៣.លក្ខណៈមួយនៃធម្មជាតិដែលផ្តល់ឱ្យមនុស្ស សត្វ នូវចំណេះដឹងពីកំណើតងាប់ក្រឡា ហៅថា ...សភាវគតិ...។

៤.ការដឹងគុណការទទួលស្គាល់គុណបំណាច់ដ៏ធំធេញហោថា ...កត្តញ្ញូ..។ រីឯការតបស្នងសងគុណចំពេះអ្នកមានគុណហៅថា ...កតវេទី...។

 

II.តើតម្លៃរបស់មនុស្សស្ថិតនៅលើសម្បត្តិប៉ុន្មានប្រការ? អ្វីខ្លះ? ចូររៀបរាប់។

តម្លៃរបស់មនុស្សស្ថិតនៅលើសម្បត្តិ៣ប្រការគឺៈ

  • សម្បត្តិមនុស្សៈ សម្បត្តិនេះមានផ្នែកផ្សេងៗទៀតគឺ ភោគសម្បត្តិ វិជ្ជាសម្បត្តិ ចរិយាសម្បត្តិ មានវណ្ណៈ មានពលៈ។
  • សម្បត្តិទេវតាៈ សំដៅដល់សម្បត្តិសូគ៌ដែលជាសម្បត្តិដ៏ប្រសើរថ្លៃថ្លា
  • សម្បត្តិព្រះនិញ្វន្តៈ គឺបានដល់ស្ថានបរមសុខ គ្មានការកើតគ្មានការចាស់ គ្មានការឈឺ ហើយនឹងគ្មានការស្លាប់។

 

III.តើពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិអ្វីខ្លះ? ចូររៀបរាប់។

ពលរដ្ឋខ្មែរម្នាក់ៗមានសិទ្ធិដូចជា៖

  • សិទ្ធិនយោបាយៈ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការនិយាយស្តីក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងការប្រជុំ ក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត មានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។
  • សិទ្ធិសេដ្ឋកិច្ចៈ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិផ្ទាល់ខ្លួន មានសិទ្ធិលក់ដូចទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន មានសិទ្ធិជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្លួន។
  • សិទ្ធិវប្បធម៌ៈ ប្រជាពលរដ្ឋម្នាក់ៗទទួលការអបរំ ទទួលព័ត៌មាន សិទ្ធិនិយាយស្តី ការប្រើប្រាស់ភាសា និងគោរពប្រពៃណីទំនៀមទម្លាប់របស់ខ្លួន។

ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សន្តិសុខ និងប៉ះពាល់ដល់សង្គមជាតិឡើយ។

 

IV.ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងភ្នូស?

បានជាប្រជាពលរដ្ឋខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងភ្នូសពីព្រោះថា ក្នុងព្រះពុទ្ធសាសនាអ្នកដែលបានបួសគឺជាមនុស្សល្អជាអ្នកដែលដឹងខុសត្រូវជាមនុស្សស្អាតបរិសុទ្ធ និងអាចស្វែងរកសេចក្តីសុខស្ងប់ចិត្តតាមរយៈការសង្រួមកាយ វាចារ ចិត្ត ដោយប្រកាន់ខ្ជាប់នូវធម៌វិន័យតាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា។

 

V,តើពលរដ្ឋត្រូវមានតួនាទី និង ការទទួលខុសត្រូវអ្វីខ្លះចំពោះសង្គមជាតិ?

ពលរដ្ឋត្រូវមានតួនាទី និងការទទួលខុសត្រូវចំពោះសង្គមជាតិដូចជា

  • ចូលរួមបង្កបង្កើតផល
  • ខិតខំរៀនសូត្រ និងស្វែងយល់ព័ត៌មានផ្សេងៗ
  • រក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ល្អរបស់ជាតិ
  • ចូលរួមធ្វើជាម្ចាស់ជោគវាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិ(សភា)
  • ចូលរួមគោរព និងអនុវត្តច្បាប់ជាតិ
  • គោរព និងការពារសិទ្ធិមនុស្ស
  • ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឯង
  • ចូលរួមសម្អាតបរិស្ថាន រក្សាអនាម័យ និងការពារសុខភាពផ្ទាល់ខ្លួន
  • រក្សាការពារសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login