Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ

 

I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.ទំនួលខុសត្រូវមួយដែលមានការចេះយោគយល់អធ្យស្រ័យគ្នាទៅវិញទៅមក ជាទំនួលខុសត្រូវផ្នែក ...សីលធម៌ ឬ សីលវិជ្ជា...។

២.សំយោគក្នុងគំនិតដែលផ្តុំនូវគោលគំនិតធំៗ ដើម្បីធ្វើសុន្ទរកថា ហៅថា ...សំយោគបញ្ញត្តិ...។

៣.ក្នុងចំនោមព្រហ្មវិហារធម៌ទាំងបួនរបស់ព្រះព្រហ្មដែលអប់រំមនុស្សឱ្យចេះស្រលាញ់រាប់អានស្មើគ្នាគ្មានការរើសអើងគឺ ...មេត្តា...។

៤.ផ្នែកដែលកាន់កិច្ចការផ្ទាល់របស់រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការគឺ ...ផ្នែករដ្ឋបាល...។

 

II.តើច្បាប់សញ្ជាតិជាអ្វី? ហេតុអ្វីបានជារដ្ឋាភិបាលបង្កើតច្បាប់នេះឡើង?

ច្បាប់សញ្ជាតិគឺជាច្បាប់ដែលមានគោលដៅកំណត់សញ្ជាតិខ្មែរចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់នេះ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស។

រដ្ឋាភិបាលបង្កើតច្បាប់នេះឡើងគឺមានគោលដៅកំណត់សញ្ជាតិខ្មែរជូនចំពោះជនដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ច្បាប់សញ្ជាតិនេះ ពោលគឺទាំងអ្នកដែលរស់នៅលើទឹកដីខ្មែឬ និងបរទេស។

 

III.តើសិទ្ធិ និងទំនួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេច?

សិទ្ធិ និងករណីកិច្ចមានទំនាក់ទំនងគ្នាដូចជាៈ

សិទ្ធិ និងទទួលខុសត្រូវជាទិដ្ឋភាពពីរនៃតម្លៃដែលធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមកពីព្រោះថា

  • កាលណាគេមានការយល់ដឹងអំពីសិទ្ធិគេពិតជាបានបែងចែកព្រំដែនសិទ្ធិរបស់គេ និងសិទ្ធិអ្នកដទៃ ហើយពេលនោះយើងពិតជាមានទំនួលខុសត្រូវលើវិបាកនៃអំពើដែលយើងបានប្រព្រឹត្ត ឬប៉ះពាលដល់សិទ្ធិអ្នកដទៃ។
  • កាលណាយើងមានទំនូលខុសត្រូវលើអំពើរបស់យើងហើយ មានន័យថាយើងគោរពសិទ្ធិអ្នកដទៃ និងយល់ដឹងច្បាស់អំពីសិទ្ធិ។

ដូចនេះមានសិទ្ធិត្រូវតែមានទំនួលខុសត្រូវ បើរមានការទទួលខុសត្រូវគឺមានន័យថាសិទ្ធិត្រូវបានគោរព។

 

IV.តើមនុស្សដែលប្រកាន់សុចរិតធម៌ទទួលបានផលប្រយោជន៍អ្វីខ្លះ?

មនុស្សដែលប្រកាន់សុចរិតធម៌ទទួលបានផលប្រយោជន៍ដូចជាៈ

  • មានសុភមង្គលក្នុងគ្រួសារ សហគមន៍ និងសង្គមមានស្ថិរភាព
  • គ្មានការតិះដៀលពីអ្នកដទៃ
  • គ្មានការគុំគួនពីសំណាក់អ្នកដទៃ
  • ទទួលបានសុចរិតធម៌ត្រលប់វិញ
  • រស់នៅមានសុវត្តិភាព សុភមង្គល ថ្លៃថ្នូរនិងមានការអភិវឌ្ឃ
  • មានអ្នកស្រលាញ់រាប់អានច្រើន...។

 

V.ហេតុអ្វីបានអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែងអំណាចដាច់ដោយឡែកពីគ្នា?

សង្គមលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នាពីព្រោះថា

  • អំណាចទាំងបីត្រូវអនុវត្តតួនាទីផ្សេងៗពីគ្នា
  • ដើម្បីចៀសវាងការរំលោភអំណាចគ្នាទៅវិញទៅមក
  • ងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យគ្នាទៅវិញទៅមក
  • ពង្រឹក និងពង្រឹងអំណាចនីមួយៗឱ្យមានភាពរឹងមាំកាន់តែខ្លាំងរៀងៗខ្លួន ដើម្បីធ្វើឱ្យប្រទេសជាតិទាំងមូលមានការរីកចម្រើន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login