2018-06-01 11:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ
I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
១.ព្រះពុទ្ធសាសនាថេរវាទបែងចែកជាពីរនិយាកគឺ ...គណៈមហានិកាយ... និង ...គណៈធម្មយុត្តកនិកាយ...។
២.របបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ...១៩៧៥ ដល់ ឆ្នាំ ១៩៧៩...។
៣.សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សត្រូវបានប្រកាសឡើងនៅ ...ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ១៩៤៨...។
៤.ប្រទេសដែលមានប្រជាជនច្រើនជាងគេគឺ ...ប្រទេសចិន...។
៥.ការវាយតម្លៃ ឬដាក់ទណ្ឌកម្មជនណាម្នាក់តាមរយៈការបំភ័យនិងគំរាមដល់អ្នកដទៃកុំឱ្យធ្វើត្រាប់តាមគឺជាវិបាកវិនិច្ឆ័យបែប ...នីតិសាស្ត្រ...។
II.ចូរផ្គូផ្គងផ្នែក A និង B ឱ្យបានត្រឹមត្រូវៈ
A B
ក.ពុទ្ធិ ១.គុណសម្បត្តិក្នុងការប្រតិបត្តិ
ខ.បញ្ញា ២.ឧបនិស្ស័យក្នុងការចាប់យកវិជ្ជាជីវៈ
គ.សភាវគតិ ៣.ចំណោះដឹងបានពីការសិក្សាគ្រប់មុខវិជ្ជា
ឃ.សីលគុណធម៌ ៤.ការជ្រើសរើសល្បិច និងដោះស្រាយ
ង.សម្បទាឯកទស ៥.ចំនេះដឹងាប់ក្រឡាមានពីកំណើត
ក----> ៣
ខ----> ៤
គ----> ៥
ឃ----> ១
ង----> ២
III.ដូចម្តេចដែលហៅថា អាពាហ៍ពិពាហ៍? ដើម្បីឱ្យគ្រួសារមួយមានសុភមង្គល មានផ្លែផ្លា តើអាពាហ៍ពិពាហ៍ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
អាពាហ៍ពិពាហ៍ គឺជាការរៀបចំផ្សំផ្គុំយ៉ាងឱឡារឹកជាផ្លូវការរវាងប្រុសម្នាក់ និងស្ត្រីម្នាក់ ដើម្បីបង្កើតបានជាគ្រួសារថ្មីមួយទៀត។
ដើម្បីឱ្យគ្រួសារមានសុភមង្គល មានផ្លែផ្លា អាពាហ៍ពិពាហ៍ត្រូវគោរពតាមលក្ខខណ្ឌដូចតទៅៈ
IV.តើអរិយសច្ចៈរបស់ពុទ្ធសាសនាមានប៉ុន្មាន? អ្វីខ្លះ?
អរិយសច្ចៈរបស់ព្រះពុទ្ធសាសនាមាន ៤គឺៈ
V.តើគេត្រូវធ្វើដូចម្តេចដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមឈរឈ្មោះបោះឆ្នោតធ្វើជាអ្នកដឹកនាំ?
ដើម្បីចូលរួមលើកទឹកចិត្តស្ត្រីឱ្យចូលរួមឈរឈ្មោះធ្វើជាអ្នកដឹកនាំគឺយើងត្រូវគាំទ្រ និងផ្តល់សិទ្ធិសេរីភាពដល់ស្រ្តីដោយឱ្យតម្លៃស្មើនឹងបុរសគឺស្ត្រីក៏អាចធ្វើអ្វីៗបានដូចជាបុរសដែរ។ ម៉្យាងទៀតត្រូវផ្តល់ឱ្យស្ត្រីបានចូលរួមក្នុងសកម្មភាពការងារផ្សេងៗក្នុងសង្គមឱ្យបានច្រើន ដើម្បីឱ្យស្ត្រីខ្លួនឯងដឹងថាខ្លួនក៏អាចក្លាយជាអ្នកដឹងនាំបានដែរ។
សរុបមកស្ត្រីជាអ្នកដឹកនាំត្រូវយល់ពីសិទ្ធិ និងការប្រើប្រាស់សិទ្ធិឱ្យបានទូលំទូលាយ និងហ៊ានសម្រេចចិត្ត ដើម្បីឱ្យសមដូចពាក្យថា ស្ត្រីជាមាតានៃពិភពលោក។