2018-06-01 10:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ
I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
១.ព្រះពុទ្ធសាសនាមានដើមកំណើតពី ...មនុស្ស...។
២.ដំណាក់ចិត្តវិទ្យាជាដំណាក់នៃការវាយតម្លៃរបស់ខួរក្បាលទៅលើរំញោចដែលអាចកំណត់ថាអ្វីមួយបង្កើតបានជាបាតុភូតហៅថា ...ឥន្ទ្រីយារម្មណ៍...។
៣.កូនដែលកើតពីឪពុកម្តាយដែលគ្មានចំណងអាពាហ៍ពិពាហ៍កូននោះមានឈ្មោះថា ...កូនឥតខាន់ស្លា...។
៤.ការបំបែកអ្វីដែលស៊ាំញាំឱ្យទៅជាងាយ បំបែកអង្គធាតុឱ្យទៅជាធាតុផ្សំហៅថា ...វិភាគ...។
៥. ...សំយោគក្នុងគំនិត... គឺជាការធ្វើសំយោគអរូបីនៅតែក្នុងគំនិតដែលវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។
II.ចូរនិយាយពីគោលបំណងនៃ វិភាគ និង សំយោគ។
គោលបំណងនៃវិភាគគឺដើម្បីៈ
គោលបំណងសំយោគគឺដើម្បី
III.ដូចម្តេចដែលហៅថា ករណីកិច្ច? ទំនួលខុសត្រូវ?
ករណីកិច្ច មានន័យថាគឺជាកិច្ចការដែលចាំបាច់ ត្រូវធ្វើដោយខានមិនបាន។
តាមកង់ៈ ករណីកិច្ចជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្សក្រោមបញ្ជានៃវិចារណញាណ។ ករណីកិច្ចជារូបធាតុនៃកាតព្វកិច្ច។
ទំនួលខុសត្រូវមានន័យថា គឺជាកាតព្វកិច្ចដែលត្រូវធានារ៉ាប់រងនូវអំពើដែលយើងបានប្រព្រឹត្តនៅចំពោះមុខអំណាចជាន់ខ្ពស់ណាមួយទំនួលខុសត្រូវតម្រូវឱ្យមានការសារភាពកំហុស។
IV.ហេតុអ្វីបានជាប្រទេភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ?
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យពីព្រោះថា
V.តើការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតមានសារៈសំខាន់ដែរឬទេ?
ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតមានសារៈសំខាន់ណាស់ព្រោះ៖
VI.តើមានវិធីណាខ្លះដើម្បីចៀសវាងគ្រឿងញៀន?
វិធីដែលអាចឱ្យចៀសវាងគ្រឿងញៀនមានដូចជា៖