Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ សីលធម៌ ពលរដ្ឋ

 

I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.តក្ករូបជាវិចារដែលមានសំណើរបង្កើតដោយ ...អារីស្តូត...។

២.មនុស្ស និងសត្វគឺមាន ...សភាវគតិ... ដូចគ្នា ប៉ុន្តែមនុស្សអាចរំដោះខ្លួនឱ្យចេញពី ...សភាវគិ...បាន។

៣.នៅពេលប្រឡងប្រណាំងមនុស្សគ្រប់រូបតែងតែមានបំណងចង់ឈ្នះដាច់គេ ហើយទទួលបានលេខមួយ នេះជាទំនោរ ...ខាងជីវិតបុគ្គល...។

៤.សំយោគក្នុងគំនិតដែលភ្ជាប់មតិ និងបដិមតិ ដើម្បីបង្កើតច្រកចេញថ្មីមួយទៀតក្នុងដំណោះស្រាយបញ្ហាហៅថាសំយោគ ...បដិសំយោគ...។

៥.សីលធម៌នឹងកើតមានកាលការរស់នៅជាក្រុមចាប់ផ្តើមឡើងនេះជាសំដីរបស់លោក ...ដូខឹម...។

 

II.តើយើងត្រូវចូលរួមលើកកម្ពស់ផ្នែកសិទ្ធិមនុស្សដូចម្តេចខ្លះ?

យើងត្រូវចូលរួមលើកកម្ពស់ផ្នែកសិទ្ធិមនុស្សដូចជាៈ

  • គោរពសិទ្ធិអ្នកដទៃ
  • គោរពតម្លៃខ្លួនឯងនិងអ្នកដទៃ
  • យល់ដឹង និង សិក្សាឱ្យបានស៊ីជម្រៅអំពីសិទ្ធិមនុស្ស
  • ត្រូវចេះរួមរស់ជាមួយគ្នាដោយសេចក្តីស្រលាញ់ និងអាណិតអាសូរ
  • មិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យហួសព្រំដែន
  • ផ្តល់ព័ត៌មានជាបន្ទាន់អំពីការរំលោភសិទ្ធិមនុស្សដល់មន្ត្រីសមត្ថកិច្ច។

 

III.ដើម្បីសម្រួល និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឃការ និងវិសហមជ្ឃការ ឱ្យមានប្រសិទ្ធិភាព តើរាជរដ្ឋាភិបាលត្រូវមានវិធានការដូចម្តេចខ្លះ?

ដើម្បីសម្រួល និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់ វិមជ្ឃការ និងវិសហមជ្ឃការឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាលត្រូវមានវិធានការដូចជា៖

  • រៀបចំកម្មវិធីជាតិមួយក្នុងកំណែទម្រង់វិមជ្ឃការ និង វិសហមជ្ឃការ។
  • រៀបចំឡើងវិញនូវរចនាសម្ព័ន្តនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន
  • បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងនាបច្ចុប្បន្នរបស់ក្រុមនីមួយៗគឺជាដំណើរការនៃការកែទម្រង់ដ៏ជ្រាលជ្រៅ។

 

IV.តើហេតុអ្វីបានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់កាលផ្សះផ្សា?

បានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់ការផ្សះផ្សាព្រោះដំណាក់កាលគេច្រើនតែធ្វើឡើងក្នុងរឿងក្រីអាពាហ៍ពិពាហ៍ និងគ្រួសារ។ កាលាណាភាគីបណ្តឹងមានការផ្សះផ្សាគ្នាឡើងវិញ នោះគ្រួសារបានជួបជុំគ្នា អាចកសាងគ្រួសារឡើងវីញដែលចៀសវាងការបែកបាក់គ្នា ម៉្យាងទៀតអាចធ្វើឱ្យកូននៅក្នុងគ្រួសារ ឬសមាជិកគ្រួសារទាំងមូលមានភាពកក់ក្តៅឡើងវិញ។

 

V.ហេតុអ្វីបានជាយើងសិក្សាពីបញ្ហាចិត្តសង្គម? តើបញ្ហាចិត្តសង្គមមានអ្វីខ្លះ?

បានជាយើងសិក្សាពីបញ្ហាចិត្តសង្គមព្រោះថាការសិក្សាបញ្ហាចិត្តសង្គមអាចជួយឱ្យអ្នកសិក្សារកវិធីសាស្ត្រ និងពេលវេលាដើម្បីព្យាបាលអ្នកមានបញ្ហាចិត្តសង្គមឱ្យមានសុខភាពល្អឡើងវិញ។

បញ្ហាចិត្តសង្គមរួមមាន៖

  • ការថប់អារម្មណ៍
  • ការធ្លាក់ទឹកចិត្ត
  • ជំងឺចិត្ត កាយវិបល្លាស
  • ការបាក់ស្បាត


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login