2018-06-13 11:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. បុព្វហេតុនៃភាពក្រីក្រ មាន
ខ. ពាណិជ្ជកម្មពិភពលោក
ពាណិជ្ជកម្ម ត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញ ការនាំចូល និងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើតឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។ កត្តានាឱ្យមានទស្សនៈទូទៅជឿថា ពាណិជ្ជកម្មអន្តរជាតិ គឺជា “ម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ច” ដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ ទំនាក់ទំនងនេះគេអាចមើលឃើញតាមរយៈការកើនឡើង និងការថយចុះនៅក្នុងវដ្តនៃពាណិជ្ជកម្មទំនើប។ ក្នុងភិភពមូលធនទាំងមូល ផលិតផលនិងប្រាក់ចំណូលទាំងមូលបានថយចុះក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេល១០ឆ្នាំ ចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៣៩។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ពិភពលោកបានឆ្លងកាត់ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងរហ័សបំផុត ព្រមជាមួយគ្នានវការរីកចម្រើនផ្នែកពាណិជ្ជកម្មអន្តរជាតិក៏មានអត្រាខ្ពស់ដែរ។ តាមពិត ពាណិជ្ជកម្មមានការរីកចម្រើនលឿនជាងផលិតផល (ជាពិសេសតាំងពីឆ្នាំ១៩៨៣) ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំចេញ មានការរីកចម្រើនយឺតជាង។