2018-07-04 16:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ធ្យូងថ្មមាន ៤ប្រភេទគឺ៖
• ត្បូងតួប ជាសារធាតុទន់ កើតឡើងពីការពុកផុយនៃរុក្ខជាតិ សរសៃ មានពណ៌ត្នោតក្រម៉ៅ។ វាផ្ទុកកាបូនប្រហែល ៦០%។
• ធ្យូងលីញីត កើតឡើងពីសំពាធនៃកំទេចកំណដែលចាក់ បង្គពីលើធ្យូងតួប។ លីញីតមានពណ៌ត្នោត ទន់ និងវាយភាពឈើ។ វាផ្ទុកកាបូនប្រហែល ៧០%។
• ធ្យូងប៊ីទូម កើតឡើងពីសម្ពាធនៃកម្ទេចកំណ ដែលបន្តចាក់ បង្គពីលើធ្យូងលីញីត។
• ធ្យូងអង់ត្រាស៊ីត នៅពេលមានកម្តៅ និងសំពាធកាន់តែខ្ពស់ ប៊ីទូមក្លាយទៅជាអង់ត្រាស៊ីត ពណ៌ខ្មៅ រឹងហើយស្រួយ។ ចំហេះអង់ត្រាស៊ីតបញ្ចេញអណ្តាតភ្លើងពណ៌ខៀវ។ វាផ្ទុក កាបូនប្រហែល ៩០%(ស្ទើរតែជាកាបូនសុទ្ធ)។
• ក្នុងចំណោមធ្យូងថ្មទាំងបួនប្រភេទខាងលើ ប្រភេទដែលសំបូរ ជាងគេគឺ ប្រភេទធ្យូងប៊ីទូម។