ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របៀបនៃការចុះបញ្ជី ត្រូវបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ២៦ ។ យោងតាមប្រការនេះ ជាឧទាហរណ៍នៅក្នុង “ខ្ទង់បន្ទុកនៃអចលនវត្ថុ” នៃសៀវភៅគោលបញ្ជីត្រូវសរសេរដូចខាងក្រោម។ វាមានភាពចាំបាច់ក្នុងការប្រើប្រាស់ពាក្យពេចន៍ឲ្យស្របទៅនឹងការអនុវត្តជាក់ស្តែង ។
“ត្រូវបានរឹបអូសកម្មសិទ្ធិតាមដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំលេខ ១២៣៤ ចុះថ្ងៃទី ១ ខែ សីហា ឆ្នាំ២០១៥ ដោយតុលាការអនុវត្តនៃសាលាដំបូងខេត្តកំពត ល.រ Aj 5678 “ ។ (សរសេរជាទឹកក្រហម)។ បោះត្រាលេខាចារឹកនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៥ (សរសេរជាទឹកខៀវ ឬ ទឹកខៅ្ម) ។