2018-07-10 17:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បច្ចេកទេសទី១ នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាគឺ ការប្រមូល និងដឹកជញ្ជូនដោយប្រើកម្លាំងពលកម្មមនុស្សសម្រាប់កើបសំរាមដាក់ក្នុងរថយន្តដឹកជញ្ជូន។ ការបោះសំរាមមានចំនួនច្រើន និងខ្វះសណ្តាប់ធ្នាប់គួបផ្សំការប្រមូលពុំបានសព្វគ្រប់ និងការហៀរកំពប់សំរាម ធ្លាក់ពីលើរថយន្តតាមផ្លូវក្នុងទីក្រុង និងភាពមិនទៀតទាត់ក្នុងការប្រមូល បណ្តាលឱ្យមានសំណល់សល់នៅតាមផ្លូវ។ សំណល់រាយប៉ាយលើផ្ទៃថ្នល់ពេលដឹកជញ្ជួន។ សំណល់ធ្លាក់ចូលលូទឹកពេលមានភ្លៀង ឬខ្យល់។
បច្ចេកទេសទី២នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា គឺជាកន្លែងចាក់សំណល់នៅស្ទឹងមានជ័យ(ក្រុងភ្នំពេញ) ដែលកន្លែងនេះពុំមានការត្រួតពិនិត្យពីអ្នកបរិស្ថាន ហើយត្រូវថ្នាក់ជាកន្លែងចាក់សំណល់គ្មានអនាម័យ ដែលនាំឱ្យមានថ្នាក់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពអ្នករស់នៅជុំវិញ។
បច្ចេកទេសទី៣ នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាគឺកំប៉ុសកម្ម។ បច្ចេកទេសនេះពុំទាន់មានទ្រង់ទ្រាយធំនៅឡើយទេគឺមានតែបន្តិចបន្តួចនៅតាមគ្រួសារតែប៉ុណ្ណោះ ដោយយកស្លឹករុក្ខជាតិកប់ក្នុងដីរួចនៅពេលស្លឹករុក្ខជាតិរលួយប្រជាជនបានកាយយកទៅធ្វើជាជីសំរាប់ការដាំដុះ។ សព្វថ្ងៃនេះ គេបានរៀបចំផែនការ អភិវឌ្ឍន៍រោងចក្រធ្វើជីកំប៉ុសមួយ នៅកន្លែងចាក់សំនល់ស្ទឹងមានជ័យ ដោយជ្រើសរើសសំណល់សរីរាង្គមកប្រើការ។