2019-02-07 23:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលធ្លាក់លើរូបរាយកាយកម្មករនិយោជិត ដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅណាផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ។ ម្យ៉ាងទៀតជម្ងឺទាំងឡាយណា ដែលកើតឡើងទាក់ទងទៅនឹងការងារ(ជម្ងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែលមានជាអាទិ៍៖ មុខរបរដែលប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ ។