នៅកម្ពុជាមានជនជាតិភាគតិចដូចជា៖
- ជនជាតិចិនៈ ពួកគេភាគច្រើនជាម្ចាស់ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ពាណិជ្ជករ...។ ពួកគេបានប្រកាន់នូវជំនឿសាសនាយ៉ាងខ្ជាប់ខ្ជួន។
- ជនជាតិវៀតណាមៈ ពួកគេច្រើនធ្វើការស្ទើរគ្រប់ផ្នែកនៅក្នុងសង្គមដូចជា ជាងសំណង់ ជាងម៉ាស៊ីន នេសាទត្រី ពួកគេភាគច្រើនគោរពប្រតិបត្តិពុទ្ធសាសនាមហាយាន ។
- ជនជាតិចាមៈ ពួកគេមានមុខរបរជាអ្នកជួញដូរ នេសាទត្រី សត្តឃាត (គោ ក្របី) អ្នកតម្បាញនិងធ្វើឧបករណ៍នេសាទ ដូចជា ចាក់សំណាញ់ ធ្វើមង ឬអូនជាដើម។ ពួកគេបានរក្សាភាសានិងទំនៀមទម្លាប់របស់គេយ៉ាងខ្ជាប់ខ្លួន ។
- ជនជាតិភាគតិចអំបូរមនខ្មែរៈ មាន ព្នង ទំពូន កូយ គ្រឹងពៅបារាយស្វាងកាវែត ។ ពួកគេច្រើនប្រកបរបរកសិកម្មបេះផ្លែឈើ បរបាញ់សត្វ រកអនុផលព្រៃឈើ...។