បានជារដ្ឋាភិបាលនៃប្រទេសនីមួយនិងអង្គការអន្តរជាតិជាច្រើនត្រូវតែយក ចិត្តទុកដាក់ចំពោះកុមារព្រោះ៖
- កុមារជាទំពាំងដែលត្រូវស្នងឫស្សីនៅពេលអនាគត
- កុមារជាជនដែលងាយរងគ្រោះ
- វ័យកុមារជាវ័យដែលត្រូវការសិទ្ធិជាងអ្វីៗទាំងអស់
- កុមារត្រូវការចំណេះដឹងទូលំទូលាយ ដើម្បីត្រៀមទទួលខុសត្រូវចំពោះឆាកជីវិតរបស់ខ្លួន និងវាសនារបស់ប្រទេសជាតិខ្លួន
- វ័យកុមារជាវ័យដែលកំពុងលូតលាស់ផ្នែករូបរាងកាយបញ្ញានិងស្មារតី ។