ជាធម្មតាកុមារមានការអភិវឌ្ឍន៍លើផ្នែក ៖
- ផ្នែករាងកាយ កុមារចាំបាច់ត្រូវការចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ ការថែទាំសុខភាព ពេលវេលាសម្រាប់លេង និងហាត់ប្រាណ ត្រូវការជម្រក និងសំលៀកបំពាក់ជាដើម ។
- ផ្នែកអារម្មណ៍ កុមារចាំបាច់ត្រូវការបរិយាកាសល្អនិងរីករាយសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារ ការលើកទឹកចិត្ត និងមិនត្រូវមានការរំលោភបំពាន គំរាមកំហែងឡើយ ។
- ផ្នែកបញ្ញាស្មារតី កុមារត្រូវការបរិយាកាសរៀនសូត្រល្អការក្រើនរំលឹកស្មារតីជាពិសេសពេលវ័យនៅក្មេងត្រូវការលើកទឹកចិត្តចំណីអាហារដែលមានជីវជាតិឱកាសសិក្សារៀនសូត្រលេងកំសាន្តសប្បាយនិងពេលវេលាលំហែ។
- ផ្នែកសីលធម៌ កុមារចាំបាច់ត្រូវការបរិយាកាសល្អគំរូល្អពីឪពុកម្តាយ និងក្រុម គ្រួសារ យល់ដឹងអំពីការខុសនិងត្រូវ-ល- ។
- ផ្នែកសង្គម កុមារត្រូវការចាំបាច់នូវគំរូល្អពីអ្នកដែលនៅជំវិញខ្លួន ការប្រាស្រ័យទាក់ទងល្អជាមួយក្រុមគ្រួសារមានឱកាសជួបជុំ និងមានទំនាក់ទំនងជាមួយអ្នកដទៃត្រូវការការចូលរួមផ្តល់យោបល់និងចូលរួមធ្វើសកម្មភាពសមស្របនានា នៅ ក្នុងសង្គម ។