បានជាមានចលនារំដោះជាតិផ្ទុះឡើង នៅក្រោយសង្គ្រាមលោកលើកទី២ ព្រោះ ៖
- មានសាមគ្គីភាពនៃប្រជាជននៅអាស៊ី អាព្រិច និងអាមេរិកឡាទីន ដើម្បីប្រឆាំងនឹងអាណានិគម
- នៅតាមប្រទេសនីមួយៗ មានមគ្គុទេសដឹកនាំឆ្លាតវៃ មានមាគា៍តស៊ូត្រឹមត្រូវ
- មានការគាំទ្រពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក នឹងសហភាពសូវៀត
- ពួកអាណានិគមនឿយហត់ ព្រោះត្រូវស្តារសេដ្ឋកិច្ច និងប្រឆាំងទប់ទល់នឹងចលនាកុំមុយនីស្តដែលកំពុងរីកចម្រើន ។
ភាពចម្រូងចម្រាសនៃចលនានេះនៅក្នុងប្រទេសឥណ្ឌា គឺ ៖
- មុនសង្គ្រាម ទាមទារសុំស្វ័យភាពក្នុងក្របខ័ណ្ឌចក្រភពអង់គ្លេស
- ក្រោយសង្គ្រាម ចលនាតស៊ូទាមទារឯករាជ្យពេញលេញនៅឆ្នាំ ១៩៤៧
- ប្រទេសឥណ្ឌាត្រូវបែងចែកជាពីររដ្ឋ គឺសហភាពឥណ្ឌា និងប៉ាគីស្ថាន ដែលត្រូវដោះស្រាយបញ្ហា រដ្ឋកាស្មៀដែលមានមនុស្សស្លាប់រាប់សែននាក់ ។