Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-23 17:44

  ប្រទេសកម្ពុជាជាប្រទេសមួយដែលប្រកាន់យកនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ពោលគឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកលគឺការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ ។ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ យើងសង្កេតឃើញរដ្ឋាភិបាលមួយកើតឡើងតាមការទទួល សេចក្តីទុកចិត្តពីសភាតំណាងរាស្រ្ត( រដ្ឋសភា ) ។ មាត្រា ១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា  “ តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល ។ វរជនដែលត្រូវបានចាត់តាំងនោះនាំសហការីដែលជាតំណាងរាស្រ្ដឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្តូរផ្គង់ឱ្យកាន់តំណែងផ្សេងៗនៅក្នុងរាជរដ្ឋាភិបាលីទៅសុំសេចក្តីទឹកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល ” ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login