Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-09-04 08:53

បុគ្គលិកក្រុមប្រឹក្សា សំដៅដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមន្រ្តីរាជការស៊ីវិល និងបុគ្គើដែលមិនមែនជាមន្រ្តីរាជការស៊ីវិល ។ បុគ្គលិកដែលមិនមែនជាមន្រ្តីរាជការស៊ីវិលរួមមានៈ មន្រ្តីជាប់កិច្ចសន្យាបុគ្គលិកអណ្តែត និងទីប្រឹក្សាបច្ចេកទេស ដែលជាបុគ្គលិកសម្រាប់ចំនួយកាងារដល់អង្គភាពនានា ចំណុះក្រុមប្រឹក្សា ប៉ុន្តែមិនមែនជាមន្រ្តីរាជការក្របខណ្ឌឡើយ ។

          បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានៈ

          ១. បុគ្គលិកដែលត្រូជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សាៈ នៅពេលមានតម្រូវការធនធានមនុស្ស ដើម្បីបំពេញភារកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

          ២. បុគ្គលិកដែលត្រូវរៀបចំឡើងវិញ និងផ្ទេរទៅឲ្យក្រុមប្រឹក្សាទាំងនេះរួមមានៈ បុគ្គលិកដែលត្រូវរៀបចំឡើងវិញតាមការធ្វើសមាហរណកម្មរចនាសម្ព័ន្ធ និងមន្រ្តីរាជការដែលមានបច្ចុប្បន្នភាពទៅក្នុងរចនាសម្ព័ន្ធរបស់សាលា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

          ៣. បុគ្គលិកដែលត្រូវបានតែងតាំង និងចាត់តាំងឲ្យទៅបំពេញការងារជាមួយ ក្រុមប្រឹក្សាៈ ត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ថ្នាក់ជាតិ ហើយត្រូវបានចាត់តាំងឲ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login