Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសំរាប់សំណុំរឿងក្រុមហ៊ុនក្ស័យធនមានសិទ្ធិអំណាចដូចជា​ ៖

  • ធ្វើជាតំណាងកូនបំណុល និងចាត់ចែងអាជីវកម្មរបស់កូនបំណុល ក្នុងគោលបំណងសំណុំរឿងក្ស័យធន
  • ទទួលសំបុត្ររបស់កូនបំណុលនិងរាល់ទំនាក់ទំនងតាមអេឡិចត្រូនិចដែលផ្ញើជូនកូនបំណុលលើកលែងតែសំបុត្រនិងលិខិតទាក់ទងដែលមានលក្ខណៈឯកជនទាំងស្រុង
  • អនុវត្តអាជីវកម្មរបស់កូនបំណុលតែចំពោះតែវិសាលភាពដែលចាំបាច់ដើម្បីសម្រេចគោលបំណងនៃសសំណុំរឿងក្ស័យធន
  • ទទួលទ្រព្យសកម្មរបស់កូនបំណុលរាប់បញ្ចូលទាំងបញ្ជីគណនេយ្យនិងឯកសាររបស់កូនបំណុល
  • ប្រមូលនិងបញ្ចូលក្នុងទ្រព្យរបស់កូនបំណុលនូវទឹកប្រាក់ដែលជំពាក់ពីការលក់ភាគហ៊ុនដើមទុនរបស់កូនបំណុលឬការជាវភាគទុនដែលសហកម្មសិទ្ធិករមិនទាន់បង់ជូនកូនបំណុល
  • ប្រើប្រាស់និងយកទ្រព្យសកម្មរបស់កូនបំណុលធ្វើពាណិជ្ជកម្មរាប់បញ្ចូលទាំងការលក់ទ្រព្យសកម្មដែលគ្មានជាប់សិទ្ធិពីទ្រព្យធានាការបញ្ចាំនិងសិទ្ធិលើទ្រព្យនេះ
  • ទទួលបន្ទុកចាប់ផ្តើមធ្វើការចោទប្រកាន់ការពារក្តីបោះបង់ចោលឬដោះស្រាយរាល់សំណុំរឿងក្នុងតុលាការដែលកូនបំណុលជាភាគីនិងជាប់ទាក់ទិននិងទ្រព្យសកម្មរបស់កូនបំណុល
  • អុតញ្ញតឱ្យម្ចាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានា របស់ម្ចាស់បំណុលក្នុងការទាមទារ ហើយស្នើសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់បណ្តឹងទាមទាររបស់កូនបំណុល
  • បោះបង់ចោលទ្រព្យសកម្មដែលបង្កការស្មុគ្រស្មាញដល់ទ្រព្យរបស់កូនបំណុល
  • ស្នើសុំឱ្យតុលាការពិនិត្យរាល់បញ្ហារបស់បុគ្គលដែលទាក់ទិននិងអាជីវកម្មរបស់កូនបំណុលដោយធ្វើសម្បថចំពោះមុខតុលាការ
  • បញ្ចប់ លុបចោល ឬប្រកាសមោឃភាពនូវប្រតិបត្តិការអាជីវកម្មកិច្ចសន្យា កិច្ចព្រមព្រៀងឬលិខិតផ្ទេរកម្មសិទ្ធិដេលកូនបំណុលោជាភាគីដោយអនុលោមតាមច្បាប់នេះឬច្បាប់ផ្សេងទៀតនិងរាប់បញ្ចូលទាំងការដាក់ពាក្យបណ្តឹងទៅតុលាការផង
  • កោះប្រជុំ និងរៀបចំកិច្ចប្រជុំម្ចាស់បំណុលដូចមានចែងក្នុងច្បាប់
  • រៀបចំ និងលើកសំណើរផែនការសម្របសម្រួល បើមានការចាំបាច់
  • ជួលភ្នាក់ងារនិងអ្នកមានវិជ្ជាជីវៈដើម្បីបម្រើកិច្ចការជាជំនួយក្នុងភារកិច្ចរបស់ខ្លួន
  • គ្រប់សកម្មភាពផ្សេងទៀតដែលចាំបាច់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែលស្របតាមគោលបំណងនៃសំណុំរឿងក្ស័យធន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login