មជ្ឈការ គឺជាការប្រមូលផ្តុំអំណាចឬជាប្រព័ន្ធគ្រប់គ្រងដែលប្រមូលផ្តុំអំណាច នៅតែក្នុងដៃរបស់រដ្ឋបាលកណ្តាល ន័យថាអំណាចទាំងអស់នៅតែក្នុងដៃបុគ្គល ឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស ។
+ គុណសម្បត្តិរបស់មជ្ឈការ
- រដ្ឋអំណាចថ្នាក់ក្រោម អនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយដែលជាការពង្រឹងបាននូវឯកភាពជាតិ
- ផ្តល់ភាពងាយស្រួលដល់ថ្នាក់កណ្តាល ក្នុងការត្រួតពិនិត្យវាយតម្លៃសកម្មភាពអនុវត្តរបស់ថ្នាក់ក្រោម
- ជួយសម្រួលថ្នាក់កណ្តាល ក្នុងការគ្រោងនិងត្រួតពិនិត្យចំណាយចំណូលថវិកា ។
- ធ្វើឱ្យមានសមភាព ចំពោះប្រជាពលរដ្ឋការបែងចែកផលិតផលស្បៀងឬជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋគឺទទួលបានភាពស្មើគ្នា ។
+ គុណវិបត្តិរបស់មជ្ឈការ
- រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់ជាមួយនឹងប្រជាពលរដ្ឋមិនបានដឹង ពីតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានពិត ប្រាកដ
- ជួនកាលគម្រោងកម្មវិធី ដែលថ្នាក់កណ្តាលបានដាក់ចុះនាំឱ្យខូចប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាមួយក៏សឹងមាន
- ជារដ្ឋបាលដែលមានលក្ខណៈបិទជិត មិនអាចឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងសម្រេចចិត្តឬក្នុងការរៀបចំនិងក្នុងការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជាតិបានឡើយ ។
- អាចបង្កឲ្យអ្នកកាន់អំណាច ឈានទៅរកការអនុវត្តរបបផ្តាច់ការបុគ្គលនិយមជួនកាលអាចប្រើនយោបាយប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងដើម្បីអំណាចទៀតផងក៏សឹងមាន ។
- អាចនាំឲ្យមានការយល់ច្រឡំដូចជាមន្ត្រីរដ្ឋបាលសាធារណៈយល់ថាខ្លួនជាអ្នកគ្រប់គ្រង់ប្រជាពលរដ្ឋប្រជាពលរដ្ឋយល់ថាខ្លួនមិនមែនជាម្ចាស់ប្រទេសម្ចាស់វាសនាខ្លួន ឯងហើយផ្ញើវាសនាលើអ្នកដឹកនាំទាំងស្រុងទោះបីដឹកនាំទៅរកភាពអន្តរាយក៏ដោយ ។