Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-27 16:54

ដំណើរការដំបូងនៃបណ្តឹងរដ្ឋប្បវេណីគឺមានដំណាក់កាលគឺ ៖

  • ដំណាក់កាលទី១ ដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរឬផ្ទាល់មាត់ក៏បាននៅតុលាការរាជធានី-ខេត្តដែលមានក្រឡាបញ្ជីជាអ្នកពិនិត្យពាក្យបណ្តឹងឬកត់ត្រាពាក្យសំដី ។
  • ដំណាក់កាលទី២ ដំណាក់ការផ្សះផ្សាតុលាការទទួលភារៈជួយភាគីបណ្ដឹងដោយគ្មានការបង់ប្រាក់អ្វីទាំងអស់ដូចជារឿងក្តីអាពាហ៍ពិពាហ៍និងគ្រួសារជាដើម ។
  • ដំណាក់កាលទី៣ ការចុះបញ្ជីបណ្ដឹងនិងប្រាក់ប្រដាប់ក្តីនៅពេលដែលដើម បណ្តឹងដាក់ សំអាងរបស់ខ្លួនតែចំពោះជនក្រីក្រ ដែលមានបញ្ជាក់ពីអាជ្ញាធរ មូលដ្ឋានអាចលើកលែងដោយមិនបាច់បង់ប្រាក់ ដោយមានប្រធានតុលាការជាអ្នកចេញដីកាសម្រេចអនុគ្រោះឬមិនអនុគ្រោះ ។
  • ដំណាក់កាលទី៤  ដំណាក់អង្កេតស៊ើបសួរក្នុងករណីដែលភាគីទាំងអស់មិនអាច សះជានឹងគ្នា ។ ប្រធានតុលាការតែងតាំងចៅក្រមអង្កេតស៊ើបសួរម្នាក់ ដើម្បីធ្វើការស៊ើបអង្កេតពី រឿង ដែលបានប្តឹងនោះដោយប្រមូលផ្ដុំព័ត៌មានឱ្យបានគ្រប់គ្រាន់ និងច្បាសលាស់ដើម្បីធ្វើរបាយការណ៍បង្ហាញនៅពេលជំនុំជម្រះក្តី ។
  • ដំណាក់កាលទី៥ ការប្តឹងដិតចិត្តជាការប្តឹងជំទាស់ទៅនឹងសមាសភាពចៅក្រម ក្នុងពេលជំនុំជម្រះប្រសិនបើភាគី បណ្តឹងជឿថាពុំអាចមានភាពយុត្តិធម៌សម្រាប់ខ្លួនដោយប្រការណាមួយនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login