ដើមបណ្តឹងរដ្ឋប្បវេណី គឺសំដៅទៅលើបុគ្គលដែលដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត ឬសំណងរដ្ឋប្បវេណីពីជនល្មើស ដែលបានបង្កឲ្យមានការខូចខាតទៅលើភាគីជនរងគ្រោះ ។ ការខូចខាតដែលត្រូវប្តឹងទាមទារសំណងរដ្ឋប្បវេណី ឬសំណងជំងឺចិត្តមានបីចំនុចគឺដូចជា ៖
- ព្យសនកម្មតាម រូបវាងកាយ ៖ គឺជាការធ្វើអោយខូចខាត ឬប៉ះពាល់ដល់រូបរាងកាយរបស់ជនរងគ្រោះ ដែលបង្កើតឲ្យមានការឈឺចាប់ដោយប្រការណាមួយ ដោយសារទង្វើរបស់ជនល្មើសបានធ្វើទៅលើជនរងគ្រោះ ។
- ព្យសនកម្មតាមផ្លូវចិត្ត គឺជាទង្វើមួយដែលជនល្មើសបានធ្វើឲ្យជនរងគ្រោះ ជួបបញ្ហាវិបត្តិផ្លូវចិត្តធ្វើអោយឈឺចាប់ក្នុងចិត្ត ឬក៏ការប៉ះពាល់ដល់សតិអារម្មណ៍របស់ជនរងគ្រោះ ។
- ព្យសនកម្មតាមសម្ភារៈ ៖ គឺធ្វើអោយខូចខាតដល់របស់ប្រើប្រាស់ ឬវត្ថុផ្សេងៗ ដែលកើតចេញពីអំពើល្មើសរបស់ជនល្មើសប្រព្រឹត្តទៅលើជនរងគ្រោះ មានដូចជារបស់របប្រើប្រាស់សម្ភារៈ ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃផ្សេងៗ ។