បានជាបណ្តឹងព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សា ព្រោះរឿងក្តីដែលមានលក្ខណៈធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬសង្គមមិនអាចឲ្យគេធ្វើការលើកលែងទោសដល់ជនល្មើសបានឡើយ ។ បណ្តឹងព្រហ្មទណ្ឌទាក់ទងនឹងរឿងក្តី ដូចជាការសម្លាប់ជីវិតមនុស្សចោរលួចឆក់ប្លន់ ការរំលោភបំពានផ្លូវភេទការជួញដូរគ្រឿងញៀនជាដើម ។ ទាំងអស់នេះគឺជាបទល្មើសធ្ងន់ធ្ងរមិនអាចឈានទៅដល់ដំណាក់ការផ្សះផ្សាឬលើកលែងទោសបានទេ ។ ទោះជាមានការផ្សះផ្សា ក៏ជនរងគ្រោះឬសាច់ញាតិជនរងគ្រោះមិនសុខចិត្តដែរ ។ ម្យ៉ាងទៀតបទល្មើសព្រហ្មទណ្ឌមួយកើតឡើងអាចនាំឲ្យកើតមានបណ្តឹងពីរផ្សេងៗពីគ្នា គឺបណ្តឹងអាជ្ញាដែលរដ្ឋទទួលបន្ទុកធ្វើបណ្តឹងដោយមានអយ្យការជាតំណាងនិងបណ្តឹងរដ្ឋប្បវេណីដែលធ្វើឡើងដោយភាគីជនរងគ្រោះ ។ ប្រសិនបើមានការលះបង់មិនដកពាក្យបណ្ដឹង ឬមិនមានបណ្តឹងតវ៉ាណាមួយពីជនរងនោះ ឬក៏មានការផ្សះផ្សាពីជនរងគ្រោះយ៉ាងណាក៏ដោយជនល្មើស មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយពីបណ្តឹងរបស់អង្គការអយ្យការ ដែលមានកាតព្វកិច្ចធ្វើបណ្តឹងអាជ្ញាជំនួសអ្នករងគ្រោះក្នុងនាមបម្រើផលប្រយោជន៍សាធារណៈ ។ ហេតុនេះគេមិនអាច ផ្សះផ្សាចំពោះករណីនេះបានទេ ។