2018-07-27 16:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បណ្តឹងរដ្ឋប្បវេណមានដំណាក់ផ្សះផ្សានៅក្នុងរឿងក្តី ដូចជានិងរឿងក្តីរដ្ឋប្បវេណីកម្រិតស្រាលមួយចំនួននិងបណ្តឹងលែងលះគ្នារវាងប្តីប្រពន្ធជាដើម ។ បណ្តឹងលែងលះគ្នារវាងប្ដីប្រពន្ធតុលាការអាចធ្វើការផ្សះផ្សាគ្នាឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់កូន ហើយក៏ដើម្បីកុំឲ្យភាគីទាំងសងខាងមានវិប្បដិសារីទៅថ្ងៃក្រោយ ឬកុំឲ្យមានផលវិបាកផ្សេងទៀត ។ ឯកំហុសរដ្ឋប្បវេណីកម្រិតស្រាល ដូចជាការធ្វើឲ្យខូចទ្រព្យសម្បត្តិអ្នកដទៃទង្វើ ដោយអចេតនាឬបង្កឲ្យមានរបួសស្នាមដែលមិនលក្ខណៈធ្ងន់ធ្ងរ ឬមិនគ្រោះថ្នាក់ដល់ជីវិតតុលារអាចធ្វើការផ្សះផ្សាភាគីទាំងសងខាង ដោយឲ្យចេញថ្លៃសងជំនួសដើម្បីកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយតទៅទៀត។ ដូច្នេះដើម្បីកុំឲ្យនផលវិបាកផ្សេងៗ កើតមានឡើងវែងឆ្ងាយតទៅទៀតតុលា អាចធ្វើការផ្សះផ្សារវាងភាគីទាំងសងខាងឲ្យចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីការរស់នៅជាមួយគ្នាប្រកបទៅដោយភាពសុខដុមរមនា ។