ដំណើរបណ្តឹងព្រហ្មទណ្ឌមាន ៖
- ការរៀបចំសំណុំរឿងដោយនគរបាលយុត្តិធម៌ នគរបាលយុត្តិធម៌អាចចាប់ខ្លួនជនល្មើសក្នុងករណីជាក់ស្តែង ។
- បណ្ដឹងក្រោមការចាត់ចែងរបស់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា, នឹងចាប់ផ្ដើមចោទប្រកាន់ពីបទ ល្មើសព្រហ្មទណ្ឌនិងទាមទាឱ្យអនុវត្តច្បាប់លើជនជាប់ចោទបន្ទាប់ពីបាន ទទួលបណ្តឹងពីនគរបាលយុត្តិធម៌ ជនរងគ្រោះឬសាច់ញាតិនិងបណ្ដឹងផ្ទេរពីបណ្ដឹងរដ្ឋប្បវេណី។
- សំណុំរឿងក្នុងកិច្ចចាត់ការរបស់ចៅក្រមស៊ើបអង្កេតចៅក្រមស៊ើបអង្កេត ចៅក្រមស៊ើបអង្កេតស៊ើប មិនអាចជំនុំជម្រះចំពោះរឿងដែលខ្លួនបានស៊ើបអង្កេតបានឡើយ ។ ចៅក្រមស៊ើបអង្កេតស៊ើបសួរប្រមូលព័ត៌មានបានទៅតាមសេចក្តីសន្និដ្ឋានចោទប្រកាន់របស់ព្រះរាជអាជ្ញាប៉ុណ្ណោះ។
- ពិធីសវនាការជំនុំជម្រះ នីតិវិធីនៃការជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌមានលក្ខណៈដូចគ្នានឹងរឿងក្តី រដ្ឋប្បវេណីដែរខុសគ្នាតែត្រង់ ព្រះរាជអាជ្ញាមានតួនាទី ជាគូក្តី ដើមជានិច្ច ។
- អនុភាពនៃសាលក្រម ជនជាប់ចោទដែលត្រូវបានគេឃុំខ្លួនជាបណ្តោអនុភាពនៃសាលក្រមជនជាប់ចោទដែលត្រូវបានគេយំខ្លួនជាបណ្តោះអាសន្នហើយត្រូវបានសាលក្រមសម្រេចឲ្យរួចខ្លួនបើរកឃើញថាគ្មានកំហុសនិងបើគ្មានបណ្ដឹងឧទូរណ៍និងបណ្តឹងជំទាស់ពីភាគីដើមបណ្តឹង ។ ភាគីចុងចោទ អាចធ្វើពាក្យបណ្ដឹងទាមទារការខូចខាតពីដើមបណ្តឹងវិញប្រសិនបើគេរកឃើញថាបណ្ដឹងនោះធ្វើឡើង ក្នុងគំនិតអាក្រក់ឬអយុត្តិធម៌ហើយទាមទារយកវត្ថុតាងទាំងអស់មកវិញលើកលែងតែវត្ថុតាងនោះត្រូវបានច្បាប់រឹបអូស ។