មូលហេតុដែលបណ្តាលឲ្យមានភាពកខ្វក់ក្នុងខ្យល់អាកាសមាន៖
- ការដុតអុសនិងលាមកសត្វនិងសំណល់ពីដំណាំសម្រាប់ដាំស្ល
- ឧបករណ៍បំភ្លឺ ឬយកកម្តៅ
- ការដុតព្រៃឈើ ឬស្មៅ ដើម្បីយកដី ដាំដំណាំ
- ការចិញ្ចឹមសត្វ
- ធូលី(អាម្ញ៉ង់ សំរាម និងធូលីដី)
- ផ្សែងដែលចេញពីផ្លូវមិនទាន់ជាន់កៅស៊ូ និងយានយន្តចាស់ៗគ្រប់ប្រភេទនិងម៉ាស៊ីនភ្លើង
- ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត
- បញ្ចេញឧស្ម័ន ដែលមានពីជាតិពុលពីគំនរសំរាមដែលគេបោះចោលតាមចិញ្ចើមផ្លូវ
- ការប្រើអាវុធ យុទ្ធភណ្ឌក្នុងសង្គ្រាម
- ចំហះឥន្ធនៈ ធូលីនៅក្នុងរថយន្ត ទោចក្រយានយន្តរោងចក្រ យន្តហោះ -ល។
+ បរិយាកាសមាននាទី
- ជារបាំងការពារផែនដី
- ទ្រទ្រង់ជីវិតនៅលើផែនដី ដោយផ្តល់ឧស្ម័នកាបូនិចសម្រាប់រុក្ខជាតិធ្វើរស្មីសំយោគផ្តល់អុកស៊ីសែនសម្រាប់ការដកដង្ហើម
- ផ្តល់ឧស្ម័នអាសូតនិច្ចលដែលជួយបន្ថយសកម្មភាពអុកស៊ីតកម្ម នៃអុកស៊ីសែនខាងក្រៅ
ស្របយកកាំរស្មីគ្រោះថ្នាក់ភាគច្រើននៃលំហអវកាស
- ការពារផែនដីពីមជ្ឈដ្ឋានគ្រោះថ្នាក់នៃលំហខាងក្រៅ
- ជួយការពារភាវៈរស់ឱ្យចៀសផុតពីឥទ្ធិពលអវិជ្ជមាននៃកាំរស្មីមួយចំនួន។