ដើម្បីទប់ស្កាត់ការបំពុលបរិយាកាសទីប្រជុំជនយើងត្រូវធ្វើដូចជា ៖
- ទប់ស្កាត់ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត
- កាត់បន្ថយការប្រើប្រាស់យានយន្តពិសេសគឺយានយន្តចាស់ៗ
- ប្រើប្រាស់តែប្រេងសាំងណាដែលគ្មានជាតិសំណឬប្រើផលិតផលប្រេងកាតដែលមានជាតិ ស្ពាន់ធ័រទាប
- រាល់ លំនៅឋាន សាលារៀន ភោជនីយដ្ឋានឬកន្លែងក្មេងលេងមិនត្រូវធ្វើនៅជាប់ផ្លូវដែលមានចរាចរណ៍មមាញឹកឡើយ
- ត្រូវដាំដើមឈើនៅតាមបណ្តោយផ្លូវដើម្បីជួយស្របយកធូលី កាបូនម៉ូណូអុកស៊ីត
- ត្រូវសាងសង់ផ្លូវធំៗជាមួយនឹងអគារទាបៗ
- តំបន់ឧស្សាហកម្មនិងកន្លែងចាក់សំរាមត្រូវតាំងឆ្ងាយពីទីក្រុងនិងនៅឆ្ងាយពីកន្លែងមនុស្សរស់នៅរោងចក្រធំៗ ត្រូវសង់ឱ្យឆ្ងាយពីទីប្រជុំជន
- សង់បំពង់ផ្សែងរោងចក្រដោយប្រើបច្ចេកវិទ្យាសមស្រប ។