Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រៃឈើនៅប្រទេសកម្ពុជារងនូវការបាត់បង់ ដោយសារ ៖

  • មានកំណើនប្រជាជន
  • ភ្លើងឆេះព្រៃ
  • ការធ្វើអាជីវកម្មបែបទ្រង់ទ្រាយធំ និងអនាធិបតេយ្យ
  • ការអនុវត្តច្បាប់មិនទាន់មានប្រសិទ្ធភាពនៅឡើយ ។

ការបាត់បង់ព្រៃឈើផ្តល់ផលវិបាកដូចជា ៖

  • មានទឹកជំនន់
  • មានភាពរាំងស្ងួត
  • កម្តៅកើនឡើង
  • ផលស្រូវថយចុះ
  • វិនាសហិនហោចសត្វ និងមច្ឆាជាតិ ។

ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើ ត្រូវមានវិធានការដូចតទៅ ៖

  • ត្រូវពង្រឹងការអនុវត្តច្បាប់ ក្នុងការការពារព្រៃឈើ
  • ផ្សព្វផ្សាយច្បាប់ការពារព្រៃឈើ
  • ត្រូវដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះជនប្រព្រឹត្តបទល្មើស
  • ផ្សព្វផ្សាយពីសារប្រយោជន៍នៃព្រៃឈើ
  • ប្រារព្ធរុក្ខទិវាឱ្យបានរៀលរាល់ឆ្នាំ
  • ទប់ស្កាត់ការនាំឈើចេញដោយខុសច្បាប់
  • បណ្តុះស្មារតីប្រជាជនឱ្យដាំដើមឈើ និងថែរក្សាព្រៃឈើ ។

Answer 2


user icon
Teacher Sovannara
2021-04-09 20:22

+ព្រៃឈើនៅប្រទេសកម្ពុជារងនូវការបាត់បង់ ដោយសារកត្តាជាច្រើនរួមផ្សំគ្នាដូចជា៖

-កំណើនតម្រូវការដីធ្វើកសិកម្ម

-តម្រូវការសង់លំនៅឋាន ឈើសំណង់ គ្រឿងសង្ហារឹម

-ការប្រើប្រាស់ជា អុស ធ្យូង

-ភ្លើងឆេះព្រៃ

-អាជីវកម្មព្រៃឈើអាណាធិបតេយ្យ

-កង្វះខាតយន្តការច្បាស់លាស់ និងម៉ត់ច៉ត់ក្នុងការគ្រប់គ្រងព្រៃឈើ

-ភាពក្រីក្រ (ប្រជាជននាំគ្នាប្រកបរបរកាប់ឈើ)

-អំពើពុករលួយ ការឃុបឃិតគ្នាជាប្រព័ន្ធរវាងឈ្មួញរកស៊ីឈើ និងអាជ្ញាធរមានសមត្ថកិច្ច

-កំណើនដីសម្បទានឱ្យក្រុមហ៊ុនឯកជន ឬបរទេស  

+ការកាប់បំផ្លាញព្រៃឈើមិនត្រឹមតែផ្តល់ផលប៉ះពាល់នៅនឹងកន្លែងដែលកាប់ទេ តែវាប៉ះពាល់ជាទូទៅឥតព្រំដែនដល់បរិស្ថានជុំវិញ វិស័យកសិកម្ម សេដ្ឋកិច្ចនិងសង្គមដូចជា៖

-ទឹកជំនន់ ខ្យល់ព្យុះ 

-ភាពរាំងស្ងួត

-កំណើនកម្តៅពិភពលោក

-ទិន្នផលកសិកម្មថយចុះ វិនាសហិនហោចជម្រកសត្វព្រៃ និងមច្ឆាជាតិ

-បាត់បង់ចំណូលពីទេសចរណ៍អេកូ និងធម្មជាតិ

-បាត់បង់ចំណូលពីការលក់កាបូនធម្មជាតិ 

+ជាយុទ្ធសាស្ត្រ ដើម្បីថែរក្សានិងអភិរក្សព្រៃឈើឱ្យបានគង់វង្សយូរអង្វែងប្រកបដោយនិរន្តភាព រដ្ឋាភិបាលត្រូវ៖

-បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ អង្គក្រៅរដ្ឋាភិបាលនានា

-បង្កបរិយាកាសងាយស្រួលដល់អង្គការសង្គមស៊ីវិល និងប្រជាជនមូលដ្ឋាន ក្នុងការរាយការណ៍ ស្រាវជ្រាវពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់​អនាធិបតេយ្យ

-ផ្សព្វផ្សាយយ៉ាងទូលំទូលាយពីគុណតម្លៃបរិស្ថាន ព្រៃឈើដល់សង្គម សហគមន៍ និង យុវជន ពិសេសក្នុងកម្មវិធីសិក្សា តាមសាលារៀន

-បង្កើនផ្ទៃដីគម្របព្រៃឈើ

-បង្កើតតំបន់ការពារធម្មជាតិ (ឧទ្យានធម្មជាតិ)

-បង្កើតសហគមន៍ព្រៃឈើ

-ការបោះបង្គោលព្រំដែនព្រៃឈើ

-ការស្រាវជ្រាវនិងអភិរក្សសត្វព្រៃ

-អនុវត្តគោលនយោបាយដាំដើមឈើឡើងវិញជាប្រចាំ (រុក្ខទិវា ០៩កក្កដា)

-ពង្រឹងច្បាប់និងយន្តការគ្រប់គ្រងព្រៃឈើឱ្យបានច្បាស់លាស់

-បង្កើតក្រុមការងារពិសេសជាអចិន្ត្រៃយ៍ ទទួលបន្ទុកបេសកម្មពិសេសចុះតាមដាននិងស្រាវជ្រាវនៅតាមតំបន់ដែលមានការរកស៊ីព្រៃឈើទ្រង់ទ្រាយធំ​ៗ

-ដាក់ទោសដល់ឈ្មួញធំៗ អ្នកមានអំណាចដែលនៅពីក្រោយនិងជាមេក្លោងក្នុងការរកស៊ីព្រៃឈើខុសច្បាប់ ។

(ករណីមានចម្ងល់អាចCallសួរ 08840 14987 ឬ Fb: Chan Sovannara) 


Answer 3


user icon
angkosal
2021-04-15 11:22

sdafsafsafsafsa sda fdsa fdsa


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login