គណបក្សនយោបាយ សិទ្ធិសេរីភាពនិងការបោះឆ្នោត មាន ៖
- គណបក្សនយោបាយ គឺជាក្រុមមនុស្សដែលមានគំនិតនិងឆន្ទៈស្របគ្នា ហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើងនូវអង្គការមួយដែលមានលក្ខណៈអចិន្ត្រៃយ៍និងស្វ័យភាពដើម្បីចូលរួមក្នុងឆាកនយោបាយស្របតាមការកំណត់នៃច្បាប់ផ្សេងៗរបស់ជាតិ ។
- សិទ្ធិ ជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ដើម្បីការរស់នៅឲ្យសមរម្យនិងមានសេចក្តី ថ្លៃថ្នូរជាមនុស្ស។ សេរីភាពជាអំណាចដែលអាចឲ្យមនុស្សធ្វើអ្វីៗបានតាមចិត្តប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃច្បាប់ ។
- ការបោះឆ្នោត ជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសម្តែងនូវឆន្ទៈរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកដឹកនាំប្រទេសជាតិ ។