Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្ដីអធិប្បាយ៖  ជាទូទៅ​រុក្ខជា​តិ​ទាំង​ឡាយ តែង​វិ​វត្តន៍​លូត​លាស់ និង​រុះ​រោយ​ស្លឹក​តាម​ធម្ម​ជាតិ​របស់​វា ហើយ​ស្លឹក​ទាំង​ឡាយ​ដែល​ជ្រុះ​នោះ​ វា​មិន​នៅ​ឆ្ងាយ​ពី​ដើម​ និង​គល់​របស់​វា​ប៉ុន្មាន​ទេ ប្រ​សិន​បើ​គ្មាន​កំ​លាំង​រុញ ច្រាន​ពី​ខ្យល់។ អា​ស្រ័យ​ហេតុ​នេះហើយ ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“។
    តើ​សុភា​សិត​ខាង​លើ​នេះ មាន​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​ម្តេច?

    ដើម្បី​ចៀស​វាង​ការ​យល់​ច្រ​ឡំ​ក្នុង​​ការ​ដោះ​ស្រាយ​ប្រ​ធាន​បទ​​ខាង​លើ ​យើង​គួរ​យល់​​អត្ថ​ន័យ​នៃ​ពាក្យ​ "ជ្រុះ​"អោយ​ច្បាស់​លាស់​ជា​មុន​សិន​។ ជ្រុះ គឺ​ជា​ការ​ដាច់ ឬ​របូត​ធ្លាក់​ពី​លើ​មក​ក្រោម។
    ប្រ​ធាន​ខាង​បទ​ខាង​លើ​មាន​ន័យ​ថា គ្រប់​ស្លឹក​រុក្ខ​ជាតិ​ទាំង​ឡាយ​ដែល​រុះ​រោយ​ចាក​មែក គឺ​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​គល់​របស់​វា​ឡើយ។ ពាក្យ​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់ នេះ​គឺ​សំ​ដៅ​ទៅ​លើ​រុក្ខ​ជាតិ​ទាំង​អស់​ដែល​ដុះ​លូត​លាស់ និង​រុះ​រោយ​ស្លឹក​ចាស់​ ដើម្បី​ដុះ​នូវ​ស្លឹក​ថ្មី​ ជា​ធម្ម​តា ស្លឹក​រុក្ខ​ជាតិ​ដែល​ជ្រុះ​ទាំង​នោះ បណ្តាល​មក​ពី​ស្លឹក​ចាស់​ ឬ​ទុំ ជួន​កាល​ទៀត​ការ​ត្រូវ​កំ​ដៅ ក្នុង​បរិយាកាស​ធ្វើ​អោយ​ដាច់​របេះ ជ្រុះ​ចាក​មែក​តែ​ការ​ជ្រុះ​ធ្លាក់​របស់​វា គឺ​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​គល់​របស់​វា​បាន​ឡើយ។ ស្លឹក​ឈើ​ឬ​ស្លឹក​រុក្ខ​ជាតិ​ទាំង​ឡាយ មិន​អាច​កំរើក​ ឬ​ធ្វើ​ចលនា ផ្លាស់​ទី​ដោយ​ខ្លួន​ឯង​បាន​ទេ ហេតុ​នេះ​ហើយ​ទើប​វា​ធ្លាក់​នៅ​ក្បែរ​គល់​របស់​វា។
    ឯពាក្យ​ ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“ ក្នុ​ង​ន័យ​ធៀប​វិញ គឺ​គល់​ឈើ​ប្រៀប​ធៀប​ទៅ​និង​មាតាបិតា អា​ណា​ព្យា​បាល ឯស្លឹក​ឈើ​ធៀប​ទៅ​និង​កូន​ចៅ​ប្រុស​ស្រី។ ពាក្យខាង​លើ​មាន​អត្ថ​ន័យ​ត្រង់ៗ ចំ​ពោះ​ការ​រស់​នៅ របស់​មនុស្ស​ក្នុង​គ្រួ-​សារ​ រវាង​ឪ​ពុក​ម្តាយ អា​ណា​ព្យា​បាល និង​កូន​ចៅ។ បើ​មាតា​បិតា ទាំង​អស់​ជា​អ្នក​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ ស្មោះ​ត្រង់ សមរម្យ​ ហើយ​ជា​មនុស្ស​ដែល​មាន​ប្រ​យោជ​ន៍ ក្នុង​សង្គម​ជាតិ កូន​ចៅ​ទាំង​អស់​រស់​ក្រោម​ឱវាគ​ល់ណា​​ និង​ក្លាយ​ជា​មនុស្ស​បែប​នោះ​ដែរ។ ប្រ​សិន​បើ​អ្នក​ដឹក​នាំ មាន​មាតា​បិតា​ជា​ដើម​នោះ ជា​មនុស្ស​មិន​ល្អ​ប្រ​ព្រឹត្ត​អំ​ពើ​មិន​គប្បី ទោះ​ជា​គាត់​បាន​នែ​នាំអោយ​កូន​ធ្វើ​តាម ឬ​មិន​នែ​នាំ​អោយ​ធ្វើ​តាម​ក្តី​ អំ​ពើ​ទាំង​នោះ​វា​ជា​គំ​រូ​អា​ក្រក់​ដែល​កូន​ចៅ​បាន​ឃើញ​ជា​ប្រ​ចាំ ហើយ​ដោយ​នៅ​វ័យ​ក្មេង​ខ្ចី មិន​ទាន់​ដឹង​អំ​ពី​អ្វី​ដែល​ល្អ ឬ​អា​ក្រក់​ច្បាស់​លាស់ ក៏​នាំ​គ្នា​ប្រ​ព្រឹត្ត​នូវ អំ​ពើ​ទាំង​ឡាយ​នោះ ដូច​ឪ​ពុក​ម្តាយ​របស់​ខ្លួន​ដែរ។ ជាក់​ស្តែង​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​រឿង​កុលាប​ប៉ៃ​លិន​ដោយ​តា​ចឹមជា​មនុស្ស​ល្អ ប្រ​ព្រឹត្ត​ល្អ និង​ផ្តល់​ដំ​បូល​ន្មាន​ល្អ ធ្វើ​អោយ​ចៅ​ចិត្រ​​ជា​កូន​ ក៏​បាន​ក្លាយ​ជា​មនុស្ស​ល្អ ថ្លៃ​ថ្នូរ និង​ជា​មនុស្ស​ដែល​មាន​ប្រ​យោជន៍​ដល់​សង្គម​ជាតិ។ ចំ​ណែក​ឯ​លោក​បាឡាត់​ស្រុ​ក​សង្កែ​វិញ ដោយ​ការ​ខ្វះ​ការ​នែនាំ​ពី​ឪពុក​ម្តាយ​ធ្វើ​អោយ​គេ​ក្លាយ​ជា​មនុស្ស​មួយ​រូប​ដែល​ចូល​ចិត្ត ប្រ​ព្រឹត្ត​នូវ​អំ​ពើ​អា​ក្រក់​គួរ​អោយ​ស្អប់​ខ្ពើម​ ដូច​នេះ​បើ​ឪពុក​ម្តាយ​ជា​មនុស្ស​ល្អ កូន​ចៅ​ក៏​ជា​មនុស្ស​ល្អ​ បើ​មាតា​បិតា​ជា​មនុស្ស​មិន​ល្អ កូន​ចៅ​ក៏​ជា​មនុស្ស​មិន​ល្អ​ដូច​គ្នា​ដែរ សរ​ដូច​ពាក្យ​ចាស់​ពោល​ថា ”ឆ្នាំង​ណា​គ្រប​នឹង​“ ឬក៏ ”នៅ​ជា​មួយ​អាចារ្យ​គឺ​អាចារ្យ នៅ​ជា​មួយ​ចោរ​គឺ​កើត​ជា​ចោរ“ ។
    សរុប​សេច​ក្តីមក ”ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយពីគល់“ ឯ​កូន​ចៅ​ប្រុស​ស្រី​ក៏​មាន​ចរិក​លក្ខណៈ​ មិន​ខុស​ពី​អា​ណា​ព្យា​បាល​ដែរ។ ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ ប្រ​ធាន​បទ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ ត្រឹម​ត្រូវ សំ​រាប់​អប់​រំ​មនុស្ស​គ្រប់​ស្រ​ទាប់​វណ្ណៈ អោយ​ចេះ​ធ្វើ​អំ​ពើ​ល្អ ជា​គំ​រូ​ដល់​កូន​ចៅ និង​ចេះ​នែ​នាំ​កូន​ចៅ​អោយ​ប្រ​ព្រឹ​ត្ត​អំ​ពើ​ល្អ ត្រឹម​ត្រូវ។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ គប្បី​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​ល្អ ដើម្បី​ក្លាយ​ខ្លួន​ជា​យុ​វ​ជន​ល្អ ដែល​មាន​ប្រ​យោជន៍​សំ​រាប់​សង្គម​ជាតិ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login