ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាណិជ្ជកម្មត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញនិងការនាំចូលផលិតផលនិងសេវា ។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើនឡើងព្រមគ្នាជាមួយាររីកចម្រើននៃពាណិជ្ជកម្មអន្ដរជាតិតាំងពីដើមសតវត្សទី ១៩ ។ កត្តានេះនាំឲ្យទស្សនៈទូទៅមួយជឿថាពាណិជ្ជកម្មអន្ដរជាតិគឺជា ម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ចដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល ។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៥ ពាណិជ្ជកម្មអន្ដរជាតិមានការរីកចម្រើនក្នុងអត្រាខ្ពស់ ។ តាមពិតពាណិជ្ជកម្មមានរីកចម្រើនកលឿនជាងផលិតផល (ជាតិសេសតាំងពីឆ្នាំ ១៩៨៣) ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំមានរីកចម្រើនយឺតជាង ។ លក្ខណៈនៃពាណិជ្ជកម្មអន្ដរជាតិដែលពិសេសបំផុតគឺថាមពលរបស់វា ។ ទោះបីជាការរីកចម្រើនខាងពាណិជ្ជកម្មអន្ដរជាតិបានបង្កើតសេដ្ឋកិច្ចពិភពលោកក៏ដោយក៏បែបផែនពាណិជ្ជកម្មនិងខ្លឹមសាររបស់វាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងសម័យកាលមួយចំនួន ។ លក្ខណៈពិសេសនៃពាណិជ្ជកម្មអន្ដរជាតិ ដែលអាចក្លាយជាបាតុភូតសកលគឺដោយសារតែបច្ចុប្បន្នប្រទេសដនីមួយៗ បានធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើននៅពាសពេញពិភពលោក ។ ស្ថាប័នសំខាន់ដែលរៀបចំបង្កើតពិភពពាណិជ្ជកម្មសេរីពហុប្រទេសគឺកិច្ចព្រមពៀងទូទៅស្ដីពីពាណិជ្ជកម្ម និងតារាងពន្ធតយ (GATT) ។ បន្ទាប់មកមានសេចក្ដីសម្រេចមួយគឺការបង្កើតស្ថាប័នអន្យតរជាតិដែលមានអំណាចថ្មីមួយមានឈ្មោះថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីរៀបចំច្បាប់ស្ដីពីពាណិជ្ជកម្មពិភពលោក ។ ចាប់ពីពេលនោះមកពាណិជ្ជកម្មពិភពលោកមានការកើនជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ ២០០៣ បរិមាណនៃពាណិជ្ជកម្មពិភពលោកបានកើនដល់ ៥១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។