ដើម្បីមានលទ្ធភាពក្នុងពេលសម្រាលកូនគឺសុខសប្បាយទាំងម្ដាយ និងកូនស្រ្ដីត្រូវបំពេញចំណុចមួយចំនួនដូចខាងក្រោម ៖
- កុំសម្លាប់សត្វតូច ធំ
- កុំក្ដិចត្រួយឈើ និងអន្លក់
- កុំហូបបបរ
- កុំទទួលទានគ្រឿងហឹរ
- កុំស្ដាប់រឿងនិទានអំពើខ្មោចបិសាច
- កុំស្លៀកពាក់រឹតរួតខ្លាំងពេក
- កុំឈោងដៃយករបស់ណាដែលខ្ពស់ពេកនាំឲ្យរបូតទងសុកពីកូន
- កុំដេកថ្ងៃ កុំងូតទឹកយប់កូនថ្លោសពិបាកកើត
- កុំអង្គុយនៅ មាត់ទឹកជណ្ដើរ
- កុំដេកដម្អក់ ត្រួវេហ័សរហូនក្រោកមុនប្ដី
- ត្រូវទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសសុខភាព តាមពេលកំណត់ជាទៀងទាត់
- ត្រួវទៅសម្រាលកូន នៅឯមណ្ឌលសុខភាពឬ មន្ទីរពេទ្យដែលមានឯកទេសត្រឹមត្រូវ
- រៀបការត្រូវគ្រប់អាយុតាមច្បាប់ប្រទេសបានកំណត់
- បរិភោគរបបអាហារឲ្យមានតុល្យភាពតាមក្បូនវេជ្ជសាស្រ្ដ
សរុបមក ចំណុចខាងលើទាំងអស់នេះគឺ តាមទំនៀមទម្លាប់ខ្មែរពីបុរាណមួយចំនួន និងមួយចំនួនតាមសម័យវិទ្យាសាស្រ្ដទំនើបបច្ចុប្បន្នខ្លះ ។