Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្តីអធិប្បាយ៖ ការរស់នៅក្នុងសង្គមមួយ​ ភាពស្មោះត្រង់គឺជាកត្តាសំខាន់បំផុត ដើម្បីឲ្យមានការជឿជាក់គ្នាទៅវិញទៅមក​ ភាពស្មោះត្រង់​ ទាំងកាយ​ វាចារចិត្តធ្វើឲ្យយើងទទួលបាន​ ការគោពីអ្នកដទៃ​ដែល​នៅជុំវិញខ្លួនយើង​ ។​អាស្រ័យដោយភាពស្មោះទ្រង់ជាកត្តាចាំបាច់ដែលជុំរុញ​ ឲ្យមានការជឿជាក់ និងការគោរពពីអ្នកដទៃ​នេះហើយ​ ទើបមនុស្សបច្ចុប្បន្នមានទស្សនៈយល់ឃើញថា "ពាក្យសត្យមានតម្លៃណាស់​ សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ”។
   ទស្សនៈខាងលើមានន័យយ៉ាងណា?
   
​មុននឹងឈានដល់ការបកស្រាយខ្លឹមសារប្រធាន​ ឲ្យទូលំទូលាយស៊ីជម្រៅ យើងគប្បីយល់ន័យនៃពាក្យខ្លះៗជាមុនសិន។​ "ពាក្យសត្យ”មានន័យថា ពាក្យពិត ពាក្យសន្យាពាក្យដែលមិននិយាយកុហក រីឯពាក្យ “តម្លៃ” មានន័យថាអត្ថប្រយោជន៍​ ដ៏ប្រសើរ។ ចំណែកឯពាក្យ "សង្គមប្រជាធិបតេយ្យ” វិញមានន័យថា ជាប្រទេស ឬសហគមដែលយកឆន្ទៈ រាស្រ្ដជាធំ​ គោរពតាមមតិរបស់រាស្ត្រ។ ដូចនេះប្រធានខាងលើនេះមានន័យថា ពាក្យពិតមានតម្លៃ ឬប្រយោជន៍ខ្លាំងណាស់ សម្រាប់សង្គមជាតិ​ឬសហគម ដែលយកឆន្ទៈរាស្រ្ដជាធំ បានន័យថាការដែលសង្គមជាតិប្រកាន់យក​របប​ប្រជាធិប​តេយ្យ​ ឬការយកមតិរាស្រ្ដជាធំ ឬជាម្ចាស់នោះ សង្គមនោះឯង នឹងត្រូវបាន​ ឲ្យតម្លៃយ៉ាងសំខាន់ទៅលើពាក្យសន្យា​ឬពាក្យពិត​សម្រាប់ការស់នៅក្នុងសង្គមប្រជាធិបតេយ្យ​នេះប្រកបដោយភាពថ្លៃថ្នូរ។​ជាការពិតដែលថាពាក្យសត្យមានសារសំខាន់ក្នុងការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។​ កាលណាយើងគោរព​ដទៃក៏នឹងមានការជឿជាក់មកលើយើងដែរ។ ​រីឯ​ ការប្រកបពាក្យសម្តីរបស់ខ្លួនដែលបាន​ និយាយរួចហើយ​ នោះអ្នកមុខរបរក៏មាន ភាពរលូនទៅតាមគ្នាជាក់ជាពុំខាន។ មិនតែប៉ុណ្ណោះពាក្យសត្យបានបង្កើនកិច្ចសហប្រតិបត្តិការ ​ដើម្បីការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែមានសេចក្តីថ្លៃថ្នថែមទៀត។ការប្រកាន់នូវតម្លៃសីលធម៌ ជាពិសេសការគោរពនូវផ្នត់គំនិតរបស់ខ្មែរ ​គឺជាការ ចាំបាច់ និងមានសារសំខាន់ដែលយើងនឹង​ ទទួលបានពិការគោរពពាក្យសត្យនេះឯង។ ​អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត ពាក្យសត្យនាំឲ្យមានតម្លៃយ៉ាងពិសេសសម្រាប់ការរស់​នៅ​ក្នុងសង្គមប្រជាធិបតេយ្យ។​ ជាដំបូងគឺមនុស្សត្រូវចេះគោរពគ្នាទៅវិញទៅមកដែលកត្តានេះហើយនាំមានការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ​។​កាលណាមាន​ ​ការគោរពពាក្យសត្យ​នេះហើយនាំឲ្យមានការគោរពបូរណភាពទឹកដី មិនព្រួយខ្លាចមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសង្គមជាតិនីមួយៗនោះឡើយ។​ ជាពិសេសជាងនេះទៅទៀត ពាក្យសត្យនឹងនាំឲ្យមានឯករាជ្យ​ សេរីភាព និង សុភមង្គល​ ក៏ដូចជា ភាពថ្លៃថ្នូរចំពោះខ្លួន​ឯង​ គ្រួសារ​ សហគមន៍ និងសង្គមជាតិ​ ទាំងមូលផងដែរ។​​ នៅក្នុងសង្គមជាក់ស្តែងការគោរពពាក្យពិតមានប្រយោជន៍​សម្រាប់ការរស់នៅយ៉ាងខ្លាំង។ យ៉ាងណាមិញ ការរស់នៅក្នុងសង្គមដោយគោរពពាក្យសត្យ នាំឲ្យមានការជឿទុកចិត្តពីមនុស្សគ្រប់លំដាប់ថ្នាក់។​ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ​ជារៀងរាល់អាណត្តិនីមួយៗ​ ដែលប្រជាជនមានសិទ្ធិជ្រើសរើសអ្នកដឹកនាំនោះ ​អ្នកដឹកនាំនីមួយៗ​ តែងតែបានសន្យាថានឹងធ្វើអ្វីៗជូនប្រជារាស្ត្រខ្លួនបន្ទាប់ពីខ្លួនបានជាប់ឆ្នោតអ្នកដឹកនាំនោះត្រូវបំពេញឲ្យបាននូវអ្វីដែលខ្លួនបានសន្យានោះ​ បើពុំនោះសោតនៅអាណត្តិ​ក្រោយនឹងត្រូវបានប្រជាជនអស់ជំនឿទុកចិត្តលែងជឿជាក់​ ហើយប្រាកដថាឈប់ជ្រើសរើសយកជាអ្នកដឹក​នាំជាក់ជាមិនខាន។ នេះដោយសារតែការមិនគោរពពាក្យសត្យដែលខ្លួនសន្យា។​ លើសពីនេះទៅទៀតអ្នកវិនិយោគ​ទុនក៏មិនខុសពីតំណាងរាស្ត្រប៉ុន្មានដែរ​ កាលណាគោរពពាក្យសន្យានឹងទទួលបានទំនុកចិត្តពីមហាជន​ ពេលនោះមុខរបររបស់ខ្លួនកំដំណើរការទៅបានយ៉ាងរលូន ។ពាក្យសត្យជាទុនមួយ សម្រាប់បង្កើនទំនុកចិត្តដល់វាស្ត្រដែល​ជួយឲ្យរាស្ត្រអាចអនុវត្ត និង គោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រួមគ្នាកសាងសមជាតិឲ្យរីកចម្រើន​ ថ្កុំថ្កើងជានិរន្តន៍។​ ​នៅក្នុងវណ្ណកម្មអក្សរសិល្ប៍រឿងព្រះវេស្សន្តរជាតក ដោយសារតែព្រះបាទស្រីសញ្ជ័យប្រកាន់ពាក្យពិតតាមសំណូមពរបស់ពួកអ្នកស្រីពិរាស្ត្រក្នុងការបំបរបង់ព្រះវេស្សន្តរពីព្រះនគរ​ ទើបបានជាព្រះអង្គត្រូវទទួលបានគោរពពីសំណាក់ប្រជារាស្ត្ររបស់ព្រះអង្គហើយអាចបញ្ចសនគឲ្យគេចផុតពីសង្គ្រាមបាន។​ លុះពេលកំហឹងប្រជាជននៅស្រីពិរាស្ត្របាត់ខឹងទៅព្រះវេស្សន្តរ ក៏អាចវិលចូលនគរវិញ​  ហើ​យ​អាច​ប​ន្ត​ការធ្វើគុណតទៅទៀតដោយសុខសប្បាយ​។ ដោយឡែកនៅក្នុងរឿងកេរ្តិ៍ ​ដោយសារតែពាក្យពិត ពាក្យសច្ចៈ​ នេះឯងទើបអាចបញ្ជាសសង្គ្រាមផ្ទៃក្នុងបាន។ ​ព្រះរាមគោរពពាក្យសត្យព្រះមាតាថានឹងទៅបួសក្នុងព្រៃរយៈពេល ​១៤ឆ្នាំ ​ទោះបីជាព្រះភិតរង្វរការយ៉ាងណា​ក្តីក៏ព្រះអង្គ ​នៅតែមិនព្រម។​នៅទីបំផុតត្រូវបាន ទទួលការកោតសសើរនិងបានជាអនុស្សមានតម្លៃសម្រាប់នគរ។ ចំណែកព្រះបាទទសរថក៏ជាក្សត្រប្រកាន់ពាក្យសត្យ ព្រោះតែពាក្យដែលព្រះអង្គបានសន្យា​ ព្រះអង្គសុខចិត្តបំបរបង់ព្រះរាមទៅបួសក្នុងព្រៃនគរ១៥ឆ្នាំ។ នេះហើយដែលជាតម្លៃពិសេស ដែលទទួលបានការគោរពកោតសរសើរពីសំណាក់​មនុស្សទាំងឡាយក្នុងនគរ។
    រួមសេចក្តីមក​ ក្នុងការរស់នៅក្នុងសង្គមដែលយកមតិភាគច្រើនជាធំ ឬសង្គមប្រជាធិបតេយ្យនេះ​ គេបានឲ្យតម្លៃលើពាក្យពិត ស្មោះត្រង់​ ឬពាក្យសត្យធំធេងណាស់។​ ការប្រកាន់ពាក្យសត្យ​ ឬពាក្យពិតនេះធ្វើឲ្យអ្នកដទៃ​មានទំនុកចិត្ត មានការជឿជាក់​ និងឲ្យតម្លៃយ៉ាងខ្ពស់​ ប្រកបដោយភាពថ្លៃថ្នូរ​ និងធ្វើឲ្យមនុស្សរស់នៅក្នុងសង្គមទទួលបានសេចក្តីសុខសាន្ត​ ដែលបញ្ចៀសបាននូវទំនាស់​ ឬបញ្ហាផ្សេងៗទាំងឡាយ។
    ឆ្លងតាមការស្រាយបំភ្លឺខាងលើនេះ​ យើងឃើញថា ទស្សនៈប្រធានដែលថា​ "ពាក្យសត្យមានតម្លៃណាស់ សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ"​ គឺបានបង្កប់នូវទស្សនៈអប់រំយ៉ាងលជ្រៅដល់ជនានុជនទាំងឡាយ់ៀឲ្យមនុស្សទូទៅ​ មើលឃើញចេះប្រកាន់ខ្ជាប់នូវពាក្យសត្យដើម្បីជាប្រយោជន៍​ដល់ការរស់នៅលើមាគ៌ាសុខសន្តិភាពនិងដើម្បី​ បញ្ចៀសបាន​ នូវបញ្ហាឧបទ្រពផ្សេងៗ។
   ដូចនេះមនុស្សម្នាក់ៗ​ គប្បីប្រកាន់យកនូវ​ ពាក្យសត្យ​ ឬពាក្យពិតឲ្យបានខ្ជាប់ខ្លួនជានិច្ច។​ សត្យនេះវាជាគន្លឹះដែលជំរុញឲ្យមានទំនុកចិត្ត​ ការជឿជាក់​ ​និង​សេចក្តី​ថ្លៃថ្នូរ​។សង្គម​ដែល​ប្រកាន់​ខ្ជាប់​នូវ​ពាក្យ​សត្យ​នេះ​ ដែរ​ជា​សង្គម​ដែល​មាន​ឯក​ភាព​ សាមគ្គី​ភាព​ ប្រាសចាក​ទំនាស់​វិបត្តិ​ផ្សេងៗ​ហើយ​ប្រទេស​នឹងមាន​ការ​អភិវឌ្ឍ​ជា​លំដាប់។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login