Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    សេចក្ដីអធិប្បាយ៖  ទន្ទឹមនឹងមានអាយុជីវិតរួចហើយមនុស្សគ្រប់រូប​រមែងតែងតែប្រាថ្នា​កសាង​ខ្សែ​ជីវិតរបស់​ខ្លួន​ឲ្យ​រស់​នៅ​ក្នុង​សភាពសម្បូរ សប្បាយ មានសុភមង្គលប្រាសចាកនូវអកុសលកម្មផងទាំងពួងពិសសប្រាថ្នាចង់បានភាពល្អប្រសើរ ពោលគឺភាពយុត្តិធម៌ ​​ទន្ទឹមនឹងការគាំទ្រ ដោយឥតលក្ខខណ្ឌជុំវិញ​បញ្ហានេះ ក៏មានការលេចចេញនូវភាពខុសឆ្គងពាលា សាមាន្យក្នុងជីវិតជាក់ស្តែងដែរ ​ដែលគេនិយមហៅថា ​ភាពអយុត្តិធម៌។ ជារឿយៗយុត្តិធម៌ និងអយុត្តិធម៌ តែងប្រឈមមុខដាក់គ្នាជាដរាបហើយបុព្វហេតុនាំឲ្យស្តែងចេញជាទស្សនៈលើកឡើងថាៈ“យុត្តិធម៌តែង ឈ្នះលើយុត្តិធម៌”​។​
     ហេតុអ្វីបានជាយុត្តិធម៌តែងឈ្នះលើអយុត្តិធម៌?
     យុត្តិធម៌នៅក្នុងពេលនេះសំដៅទៅលើភាវៈដែលល្អត្រឹមត្រវគ្មានលំអៀង​។​តាមច្បាប់ធម្មជាតិក៏ដូចជាសង្គមជាក់ស្តែងកាវ:ដែលល្អ​ ដែលត្រឹមត្រូវ តែងតែចាប់កំណើតប្របគ្នានឹងភាវៈដែលអាក្រក់ ដែលមិនត្រឹមត្រូវដរាប ដូចជាល្អ និងអាក្រក់ សនិងខ្មៅ ទាប និងខ្ពស់ សាបនិងៃប្រ​វិចារណញ្ញាណ​និង​អវិចារណ​ញ្ញាណជាដើម ។ នោះបានសេចក្តីថាទីណាដែលមាន”យុត្តិធម៌ ​ទីនោះរមែងតែមានយុត្តិធម៌ផងដែរ" ។ ​សង្គមមួយដែលកំពុងអភិវឌ្ឍ ទាមទារនូវភាពយុត្តិធម៌ សង្គមជាចាំបាច់។ តារយៈ យុត្តិធម៌សង្គមទទួលបាននូវធនធានមនុស្សភាពស្រឡាញ់រាប់អាន ភាពជឿជាក់ទុកចិត្ត ស្មោះត្រង់ ​យោគយល់គ្នា ​សាមគ្គីភាព ​ភាតរភាពវឌ្ឍន៍ភាព សេរីភាព ក៏ជាផលដែលកើតចេញពីភាពយុត្តិធម៌សង្គមផងដែរ​។ ជាក់ស្តែងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ​ កំពុងតែគោរពប្រតិបត្តិលើលទ្ធិប្រជាធិបតេយ្យយុត្តិធម៌ជាកត្តាជម្រុញឲ្យមានការរីកចម្រើន លើផ្នែកសម្ភារៈ និងផ្នែកស្មារតី បណ្ដុះបាននូវមនសិការការងារដល់មនុស្ស ដែលជាម្ចាស់វាសនារបស់ខ្លួន និង សង្គមជាតិ​ របស់ខ្ញុំ​។ តួយ៉ាង សង្គមមនុស្សបានសហការគ្នា បង្កើតឲ្យមានច្បាប់ផ្សេងៗដូចជា​ ច្បាប់អាពាហ៍ពិពាហ៍បាប់ការងារច្បាប់ជលផល ច្បាប់ពាណិជ្ជកម្ម ច្បាប់អំពើហិង្សាក្នុងគ្រួសារ​ ច្បាប់អន្តោប្រវេសន៍ ​ច្បាប់ចរាចរ ច្បាប់ ​អប់រំ និងច្បាប់ផ្សេងៗទៀតហើយបង្កើតឲ្យមានអំណាចតុលាការ សម្រាប់ធ្វើការផ្ទៀងផ្ទាត់​វិនិច្ឆ័យ​នូវការអនុវត្តច្បាប់បានត្រឹមត្រូវ​សមស្របតាមបំណងប្រាថ្នារបស់សង្គម ​។ ​ដរាបណាសង្គម​ មានយុត្តិធម៌ ​ដរាបនោះសង្គមពិតជាប្រាសចាកនូវវិញ វិបត្តិ​ និងបញ្ហាសង្គមផ្សេងៗ ​បង្កបាននូវភាពសុខសាន្តត្រាណភាពរីកចម្រើនលូតលាស់ឆ្ពោះទៅមុខយ៉ាងប្រាកដ។ បើយើងក្រឡេកមើលក្នុងស្នាដៃអក្សរសិល្ប៍វិញ យើងក៏ឃើញផង​ដែរ​ថា យុត្តិធម៌តែងឈ្នះលើអយុត្តិធម៌​ តួយ៉ាងក្នុងរឿង ទុំទាវ ដែលជាស្នាដៃរបស់ភិក្ខុសោម ​បានបង្ហាញឲ្យឃើញថារាល់ទង្វើ​ និងសកម្មភាពរបស់ម្តាយទាវ អរ ​ជូននិងបក្សពួក ដែលបានបង្កនូវភាពយុត្តិធម៌ អកុសលធម៌លើរូបទុំនិង​ទាវ​ លទ្ធផលចុងក្រោយត្រូវបានព្រះបាទរាមារាជាខ្មែរនាពេលនោះ កាត់ទោសត្រូវស្ងោរទាំងរស់ និងជីកកប់ត្រឹមកហើយរាស់នឹងរនាស់ដែករឿង ​មហាវេស្សន្តរជាតក ភូអង្គព្រះវេស្សន្ត​ ត្រូវអាណាប្រជានុរាស្ត្រនៅស្រុកស្រីពិរាស្ត្រ​ បានសុំឲ្យព្រះបាទស្រីសញ្ជ័យ ធ្វើការបំបរបង់ព្រះវេស្សន្តរចេញពីព្រះនគរដោយយល់ថា ​ព្រះអង្គមានកំហុសព្រោះបានឲ្យដំរីបច្ច័យនាគេន្រ្ទទៅព្រាហ្មទាំងប្រាំបីនាក់នៅនគរកលឹង្គរាស្រ្ត។​ជាលទ្ធផលចុងក្រោយទាំងអស់គ្នាបានសុំ​យាងព្រះវេស្សន្តរ វិលចូលមកនគរ​គ្រប់គ្រងរាជសម្បត្តិ បន្តពីព្រះរាជបិតាវិញ។​ មួយវិញទៀត​ យើងមើលស្នាដៃអក្សរសិល្ប៍ទំនើប​ គឺរឿង​ ភូមិតិរិច្ឆាន ​របស់ផងដែរថា ការតស៊ូរបស់ ប្រជាពលរដ្ឋខ្មែរនៅពេលនោះ ​ជាលោក​ ឌឹក គាម និងលោក​ មឿក​ អំ បានឲ្យយើងឃើញលទ្ធផលការកែប្រែឈ្មោះពីភូមិតិរិច្ឆានមកជាភូមិក្រាំងលាវដូចដើមវិញ​ មិនដល់មួយឆ្នាំផង​ កុំថាដល់ទៅដប់ឆ្នាំ។​ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស្នាដៃរបស់លោក ​។សុវិន្ទ​ បានបង្ហាញសកម្ម​ភាពអសកម្មរបស់​ តួអង្គមួយចំនួនដូចជាពេទ្យនរា ទៅកែហុក ទៅកែសេងហុង លាកយើងអ្នកតំណាងរាស្ត្រ និងការផ្តល់យុត្តិធម៌ដល់តួអង្គវិជ្ជមាន​ មានសមជាដើមនោះ ដែលទីបញ្ចប់ជីវិតរបស់សមពោរពេញទៅដោយសុភមង្គលពិតៗ។​ មួយវិញទៀត​ នៅក្នុងរបបខ្មៅងងឹតរបស់ពួកឧក្រិដ្ឋជន​ រល័យពូជសាសន៍ពាក់អាវខ្មៅ ឬគេហៅថា របបកម្ពុជា​ប្រជាធិបតេយ្យពួកវាបានដឹកនាំមាគ៌ាកម្ពុជាឲ្យក្លាយជា​ ទីលាន ពិឃាដ ប្រជាជនក្លាយជាអ្នកមាសក្នុងគុក​ ឥតជញ្ជាំង។​ ភាពអយុត្តិធម៌ ​​ការឈឺចាប់ ទុក្ខសោក ការព្រាត់ប្រាសមាន​ នៅគ្រប់ទីកន្លែង​ ។ប្រជាជន៍ធ្វើកាសប្រមាណខ្លះបាក់កម្លាំង ហូបចុកពួកវាបានធ្វើឲ្យប្រជាជនស់នៅក្នុងភាពអយុត្តិធម៌ ដោយឲ្យខ្វះខាត ​ជិះជាន់វាយដំ កាប់សម្លាប់​ បំបិទសិទ្ធិសេរីភាព​ ដាក់ទណ្ឌកម្មយ៉ាងសាហាវព្រៃផ្សៃ។ ទីបំផុតរបបអយុត្តិធម៌ខ្មៅងងឹតនេះត្រូវបានកម្ទេច​ដោយក្រុមអ្នកស្នេហាជាតិ​ស្នេហាប្រជាជនស្នេហាយុត្តិធម៌ធ្វើឲ្យប្រជាជនមានសិទ្ធិសេរីភាព មានភាពសប្បាយរីករាយ​ ជីវិតមានតម្លៃ​ ពិសេសរួចផុតពីភាពអយុត្តិធម៌។ នេះបញ្ជាក់ថា”យុត្តិធម៌ តែងតែឈ្នះលើអយុត្តិធម៌”ដូច្នោះដែរ។
     សរុបមកយើងឃើញថាអំពើល្អរមែង តែងតែឈ្នះលើអំពើអាក្រក់ ជាដរាប ក៏ដូចគ្នាទៅនឹងទស្សនៈយល់ថា”យុត្តិធម៌តែងឈ្នះ លើអយុត្តិធម៌” ។
     ក្រោយពីបានធ្វើការបកស្រាយបង្ហាញខាងលើមក​ យើងឃើញថា ​ប្រធានខាងលើពិតជាបានបង្កប់ខ្លឹមសារល្អប្រសើរគឺ​ សមស្របទៅតាមសង្គមជាក់ស្តែង​យ៉ាងពិតប្រាកដ​ ទង្វើអាក្រក់គ្រប់រូបភាពទោះជាទទួលបានភាពសុខស្រួលចំពោះ មុខយ៉ាងណា ក៏ដាច់ខាតនៅទីបំផុតត្រូវតែរលំរលាយសាបសូន្យម្ចាត់ខ្ចាយរូបរាង យ៉ាងពិតៗដែលពុំអាចបដិសេធបានឡើយ។
    ក្នុងនាមជាខេមរបុត្រ និងជាទំពាំងស្នងឫស្សីត្រូវតែខិតខំកសាងខ្លួនឲ្យបាន​ ល្អ​ ទាំងកាយវាចាចិត្ត​ ដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពល្អប្រសើរពោលគឺ​ ជាសិស្សល្អ​ មិត្តល្អ​ កូនល្អ​ និងជាពលរដ្ឋល្អ​​ ព្រមទាំងប្រកាន់យកនូវភាពយុត្តិធម៌ ​ដោយបំបាត់ចោលនូវភាពអយុត្តិធម៌គ្រប់រូបភាពដើម្បីញាំងឲ្យសង្គមមានការរីកចម្រើន​ និងជឿនលឿនទៅមុខជាលំដាប់។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login