2018-08-29 22:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មធ្យោបាយឬវិធីបំបាត់ការតានតឹងចិត្តនិងការធ្លាក់ទឹកចិត្តមានច្រើនបែប ប៉ុន្តែគេអាចអនុវត្តវិធីងាយៗ ដូចខាងក្រោម:
•បណ្តុះគំនិតសុទិដ្ឋិនិយម និងមានក្តីសង្ឃឹមចំពោះអនាគត៕
•ទទួលទានអាហារឱ្យបានទៀងទាត់ សម្រាកឱ្យបានគ្រប់គ្រាន់ លេងកំសាន្តសប្បាយផ្សេងៗដែលគេចូលចិត្ត៕
•ជួបសំណេះសំណាលជាមួយមិត្តភក្តិ ឬអ្នកដែលជិតស្និទ្ធបំផុត ដើម្បី
•និយាយពីអារម្មណ៍មួហ្មងទាំងអស់ប្រាប់គ្នាទៅវិញទៅមក
•ស្តាប់បង្គាប់ ឱវាទឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ឬ ព្រះសង្ឃ៕
•លេងកីឡា ស្តាប់ភ្លេង ទស្សនាវីដេអូ រឿងកំប្លែង ការប្រគំតន្រ្តី ដើរកំសាន្ត លំហែកាយ ឬចូលរួមក្នុងការងារសង្គមផ្សេងៗ ដូចជា ចូលរួមសម្អាតអនាម័យតាមផ្លូវសាធារណៈ៕
•ពិគ្រោះយោបល់ជាមួយអ្នកដែលទុកចិត្តនិងរាប់អានបំផុត ដើម្បីឲ្យគេជួយផ្តល់កម្លាំងចិត្តក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះ៕
•ព្យាយាមធ្វើលំហាត់សម្រាកចិត្តកាយ និងសមាធិ៕