ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ធ្វើដូចម្តេចទើបខ្ញុំដឹងថាការផ្គត់ផ្គង់របស់ខ្ញុំ ជាប់អាករអត្រាសូន្យ និងមិនជាប់អាករ?
២. តើការផ្គត់ផ្គង់មិនជាប់អាករ និងការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ ខុសគ្នាយ៉ាងដូចម្តេច ?
៣. តើមានការផ្គត់ផ្គង់ណាទៀតដែលជាប់អាករលើតម្លៃបន្ថែម ?
៤. តើខ្ញុំនៅតែគិតអាករលើតម្លៃបន្ថែម ឬប្រសិនបើគ្មានការទូទាត់ប្រាក់ ?
៥. តើអ្វីទៅជាអាករលើធាតុចូល ?
ចម្លើយ
១. ចំណុចទី៣ខាងលើបានរៀបរាប់អំពីការផ្គត់ផ្គង់មិនជាប់អាករ ។ ប្រសិនបើលោក/លោកស្រីមិនយល់ច្បាស់ អំពីការផ្គត់ផ្គង់របស់លោក/លោកស្រីទេនោះសូមអញ្ជើញទៅសាកសួរនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។
ការនាំទំនិញចេញពីព្រះរាជាណាចក្រកម្ពុជា និងការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរជាអន្តរជាតិណព្រមទាំងទំនិញ និងសេវាដែលទាក់ទិននិងការនាំចេញនិងការដឹកជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រាសូន្យ ។
សូមចងចាំថា ការផ្គត់ផ្គងជាប់អាករណាមួយដែលមិនជាប់អាករតាមអត្រាសូន្យ ត្រូវជាប់អាករ តាមអត្រាស្តង់ដារ ។
២. ការផ្គត់ផ្គង់មិនជាប់អាករ និងការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ ខុសគ្នាដូចជា៖
ជាទូទៅចំពោះការផ្គត់ផ្គង់មិនជាប់អាករ និងការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ គឺលោក/លោកស្រីមិនត្រូវ គិតអាករលើការផ្គត់ផ្គង់ទាំងពីរនេះទេ ក៏ប៉ុន្តែប្រសិនបើលោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករ លោក/លោកស្រីមិនអាចទទួលបានវិញនូវប្រាក់អាករលើធាតុចូល ដែលលោក/លោកស្រីបានបង់នោះឡើយ ។
៣. មានការផ្គត់ផ្គង់ទៀតដែលជាប់អាករលើតម្លៃបន្ថែមដូចជា៖
ក្រៅពីការលក់ប្រចាំថ្ងៃ នៅមានការផ្គត់ផ្គង់ផ្សេងទៀត ដែលលោក/លោកស្រីត្រូវគិតអាករលើតម្លៃបន្ថែមដូចជា ៖
ក. ការផ្គត់ផ្គង់ម្ហូបអាហារ ឬទំនិញផ្សេងទៀត ឱ្យដល់បុគ្គលិករបស់លោក/លោកស្រី ទោះបីជាក្នុងរូបភាពលក់ដោយបញ្ចុះថ្លៃ ឬឥតគិតថ្លៃក្តី ឬការលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ ។
ខ. ការលក់ទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្មដូចជា គ្រឿងសម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម យានយន្តសម្រាប់ធ្វើអាជីវកម្ម ។
គ. ការឱ្យជួល ឬឱ្យខ្ចីទំនិញទៅបុគ្គលម្នាក់ទៀត
ឃ. ការជូនអំណោយទៅមិត្តភក្តី ឬអ្នកតំណាងអាជីវកម្ម ។
ង. ការដកយកទំនិញទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់របស់លោក/លោកស្រីនិងគ្រួសាររបស់លោក/លោកស្រី ។
ច. កម្រៃដែលបានមកពីការលក់អ្វីមួយក្នុងនាមបុគ្គលផ្សេងទៀត ។
៤. ខ្ញុំនៅតែគិតអាករលើតម្លៃបន្ថែម ឬប្រសិនបើគ្មានការទូទាត់ប្រាក់
ក្នុងករណីនេះ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម លើទំនិញឬសេវាដែលបានផ្គត់ផ្គង់ដូចមាន ចែងក្នុងចំណុចទី៨ ខាងលើតម្លៃទីផ្សារនៃទំនិញឬសេវា នៅពេលធ្វើការផ្គត់ផ្គង់នោះ ។ ក៏ដូចគ្នាដែរ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែមតាមតម្លៃពេញ ចំពោះទំនិញណាមួយដែលលោក/លោកស្រីធ្វើ ការផ្គត់ផ្គង់ហើយទទួលសំណងមកវិញជាទំនិញឬ សេវាជំនួសឱ្យសាច់ប្រាក់ដូចជា ការដោះដូរទំនិញជាដើម ។ ប្រសិនបើលោក/លោកស្រីត្រូវគិតអាករលើតម្លៃបន្ថែម ប៉ុន្តែមិនបានគិតនោះទេ លោក/លោកស្រីនឹងនៅតែ គិតអាករលើធាតុចេញដដែល ។ តម្លៃដែលលោក/លោកស្រីបានគិតពីអតិថិជនត្រូវចាត់ទុកថាជាតម្លៃរួមទាំង អាករលើតម្លៃបន្ថែម ។
៥. អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ។ ប្រសិនបើលោក/លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ ។ នេះគឺជាអាករលើធាតុចូលរបស់លោក/លោកស្រី ។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើម ឬការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរនូវអាករ ដែលបានបង់លើ ៖
ក. ការទិញសម្ភារការិយាល័យ
ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម
គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម
ង. ចំណាយលើសេវាកម្មក្នុងការធ្វើអាជីវកម ( ឩទាហរណ៍ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធារី ) អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬសេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬអាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងតែគេហដ្ឋានរបស់លោក/លោកស្រីជាដើម ។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ ។