ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើគ្រឿងទទួលអគ្គិសនីគឺជាអ្វី ?
២. ចូរប្រៀបធៀបខួបលំយោលប៉ោលទោល និងខួបប៉ោលអគ្គិសនី ។ រៀបរាប់ពីរលក្ខណៈខុសគ្នា និងដូចគ្នា ។
៣. ដូចម្តេចដែលហៅថាប៉ោលទោល ?
៤. ដូចម្តេចដែលហៅថាម៉ាស ?
៥. ដូចម្តេចដែលហៅថាទម្ងន់ ?
ចម្លើយ
១. គ្រឿងទទួលអគ្គិសនីជាឌីប៉ូលដែលទទួលថាមពលអគ្គិសនី រួចបំលែងថាមពលនេះទៅជា ថាមពលផ្សេងៗដូចជា ៖ ថាមពលមេកានិច ថាមពលគីមី ថាមពលកម្តៅ ។ Ex: ម៉ូទ័រអគ្គិសនី ផើងវិភាគអគ្គិសនី ។
២. ប្រៀបធៀបខួបលំយោលប៉ោលទោល និងខួបប៉ោលអគ្គិសនី ៖
តាមរយៈរូបមន្តទាំងពីរខាងលើឃើញថា ខួបប៉ោលរ៉ឺស័រ និងខួបប៉ោលអគ្គិសនីមាន ៖
លក្ខណៈដូចគ្នា
លក្ខណៈខុសគ្នា
៣. ប៉ោលទោលជាប៉ោលដែលផ្សំឡើងពីវត្ថុរឹងមួយដែលម៉ាស m ដែលអាចចាត់ទុកជាចំណុចនឹងមួយតាមរយៈខ្សែមិនយឺត និងមិនគិតម៉ាស ហើយអាចយោលទៅវិញទៅមកបានជុំវិញ ទីតាំងលំនឹងមួយនៃកម្លាំងទំនាញផែនដី ។
៤. ម៉ាសគឺជាបរិមាណរូបធាតុដែលមាននៅក្នុងអង្គធាតុ មានតែទំហំតែគ្មានទិសដៅ ហើយមានតម្លៃថេរគ្រប់ទីកន្លែង មានខ្នាតគិតជាគីឡូក្រាម kg ហើយវាស់ដោយជញ្ជីង ។
៥. ទម្ងន់ គឺជាកម្លាំងទំនាញផែនដីមានទំហំមានទាំង ទិសដៅ ហើយប្រែប្រួលតាមទីកន្លែង មានខ្នាតគិតជាញូតុនN ហើយវាស់ដោយ ឌីណាម៉ូម៉ែត្រ ។