ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដើម្បីការពារកុំឱ្យខូចឩបករណ៍នៅក្នុងសៀគ្វី ឬបង្ការអគ្គិភ័យក្នុងពេលឆ្លងភ្លើងគេត្រូវប្រើធ្វើដូចម្តេច ?
២. នៅពេលយើងដាក់មេដៃពីរជិតគ្នា តើយើងសង្កេតឃើញមានអ្វីឡើង ?
៣. ដូចម្តេចដែលហៅថាបន្ទុកកុងដង់សាទ័រ ?
៤. ដូចម្តេចដែលហៅថាកុងដង់សាទ័រប្លង់ ?
៥. ដូចម្តេចដែលហៅថាបន្ទេរកុងដង់សាទ័រ ?
ចម្លើយ
១. ដើម្បីការពារកុំឱ្យខូចឩបករណ៍នៅក្នុងសៀគ្វី ឬបង្ការអគ្គិភ័យក្នុងពេលឆ្លងភ្លើងគេត្រូវប្រើ ភុយស៊ីប ។
២. នៅពេលយើងដាក់មេដៃពីរជិតគ្នា យើងសង្កេតឃើញមាន បាតុភូតអន្តរកម្មម៉ាញេទិចកើតឡើងរវាងមេដែនទាំងពីរ ។
៣. កុងដង់សាទ័រ គឺជាការផ្ទុកបន្ទុកអគ្គិសនីឱ្យអាម៉ាតួនីមួយ ៗ នៃកុងដង់សាទ័រ ។
៤. កុងដង់សាទ័រប្លង់ គឺជាកុងដង់សាទ័រដែលមានអាម៉ាតួនីមួយៗរបស់វាជាបន្ទះលោហៈ ។
៥. បន្ទេរកុងដង់សាទ័រ គឺជាការផ្ទេរបន្ទុកអគ្គិសនីពីរអាម៉ាតួនីមួយៗទៅកុងដង់សាទ័រ ។