Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាអាំងទែផេរ៉ង់ ? តើបាតុភូតអាំងតេរ៉ង់មានប៉ុន្មាន ? អីខ្លះ ?

២. ដូចម្តេចដែលហៅថាភ្លុចម៉ាញេទិច ?  

៣. តើករណីណាដែលធ្វើឲ្យដែនទំនាញផែនដីជាឯកសណ្ឋាននៅក្នុងលំហរមួយណា ?

៤. ហេតុអ្វីបានជាកាប៉ាស៊ីតេនៃកុងដង់សាទ័រមិនអាស្រ័យនិងឥទ្ធិពលនៃអង្គធាតុដែលស្ថិតនៅក្បែរវាពីព្រោះអ្វី ?

៥. តើនៅក្នុងការប្រើប្រាស់សព្វថ្ងៃ របស់អាល់ទែណាទ័រមួយមានតួនាទីដូចម្តេច ? ហើយគេអនុវត្តតាមបាតុភូតអ្វី ?

ចម្លើយ

១. អាំងទែផេរ៉ង់ ជាបាតុភូតមួយដែលកើតឡើងនៅពេលដែលមានរលកពីរដាលឆ្លងកាត់ព្រមគ្នានៅក្នុងមជ្ឈដ្ឋានតែមួយ ។ បាតុភូតអាំងទែផេរ៉ង់មាន ៣ ប្រភេទគឺ ៖

  • អាំទែផេរ៉ង់មេកានិច
  • អាំងទែផេរ៉ង់សូរ
  • អាំងទែផេរ៉ង់ពន្លឺ ។

២. ភ្លុចម៉ាញេទិច ជាចំនួនខ្សែដែនដែលឆ្លងកាត់ផ្ទៃមួយ ។

៣. ករណីដែលដែនទំនាញផែនដីជាដែនឯកសណ្ឋានគឺនៅក្នុងលំហរនៃមជ្ឈដ្ឋានជិតផែនដី ។

៤. បានជាកាប៉ាស៊ីតេនៃកុងដង់សាទ័រមិនអាស្រ័យនិងឥទ្ធិពលនៃអង្គធាតុដែលស្ថិតនៅក្បែរវាពីព្រោះ កាប៉ាស៊ីតេគឺជាតម្លៃថេរមួយដែលបញ្ជាក់ពីសមត្ថភាពបន្ទុកអគ្គិសនីរបស់កុងដង់សាទ័រមួយហើយវាអាស្រ័យនិងលក្ខណៈរូបជាក់ស្តែងនៃសមាសធាតុដែលផ្សំជាកុងដង់សាទ័រនោះ ។

៥. ក្នុងការប្រើប្រាស់សព្វថ្ងៃ របស់អាល់ទែណាទ័រមួយមានតួនាទី ជាម៉ាស៊ីនផលិតចរន្តឆ្លាស់ ។ ហើយក្នុងអាល់ទែណាទ័រគេអនុវត្តក្នុងបាតុភូត អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login