សំណួរ
១. តើកត្ដាអ្វីខ្លះ ដែលបង្កឪ្យមានគ្រោះថ្នាក់ចរាចរ ? តើអ្នកមានវិធានយ៉ាងណាខ្លះ ដើម្បីបង្ការគ្រោះថ្នាក់នោះ ?
២. ដើម្បីអនុវត្តគោលនយោបាយវិមជ្ឈការកម្ពុជា តើការបោះឆ្នោះក្រុមប្រឹក្សាឃុំ សង្គាត់ ចាប់ផ្ដើមនៅឆ្នាំណា ? ហើយក្រុមប្រឹក្សានេះមានតួនាទីអ្វីខ្លះ ?
៣. តើសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំណា ? មានគោលបំណងអ្វីខ្លះ ? តើប្រទេសកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាស៊ាននៅពេលណា ? តើប្រទេសទទួលធ្វើជាប្រធានដឹកនាំអាស៊ានប៉ុន្មានដង ? នៅឆ្នាំណាខ្លះ ?
៤. តើប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងពីថ្ងៃ ខែ ឆ្នាំណា ?
ចម្លើយ
១. កត្តាដែលបង្កឪ្យមានគ្រោះថ្នាក់ចរាចរ គឺ
មិនចេះគោរពច្បាប់ចរាចរ
មិនគោរពច្បាប់ចរាចរ
- ប្រើប្រាស់គ្រឿងញៀនឬ គ្រឿងស្រវឹង
- បើកបរហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន
- អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យាន្ដយន្ដ
- ផ្ទុកឥវ៉ាន់ ឬ ទំនិញធ្ងន់់់ហួសកំណត់
- មិនគោរពសិទ្ធិអាទិកភាព មិនខយោគយល់អធ្យាស្រ័យគ្នា
- ធ្វេសប្រហែស
- មិនបានត្រួវពិនិត្យសុវត្តិភាពយានយន្តមុនពេលបើកបរឪ្យបានម៉ត់ចត់
ហេដ្ឋារចនាសម័្ពន្ធមិនអាចសមស្រម
វិធានការបង្ការគ្រោះថ្នាក់
- បណ្ដុះបណ្ដាលនិងបង្រៀនច្បាប់ថ្នាក់ចរាចរឲ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជនជាពិសេសនៅតាមសាលារៀននិងសហគមន៍
- ពង្រីងការគោរពច្បាប់ចរាចរឪ្យបានតឹងតែង
- ចាត់វិធានការយ៉ាងតឹងតែងក្នុងការត្រួតពិនិត្យប័ណ្ណបើកបរ និងមូកសុវត្ថិភាពសដម្រាប់អ្នកបើកបរទោចក្រយានយន្ដ
- ពិន័យដល់យានយន្ដនាដែលផ្ទុកឥវ៉ាន ឬដាក់មនុស្សធ្ងនឪហួសកំណត់
- ពិន័យដល់អ្នកបើកបរណាដែលបើកហួសល្បឿនកំណត់
- ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ដ
- ពិន័យយ៉ាងតឹងរឹងដល់ជនណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយាន្ដយន្ដ
- គោរពសិទ្ធិអាទិភាពនិងយោគយល់អធ្យាស្រ័យគ្នា
- ត្រួតពិនិត្យសុវត្ថិភាបយាន្តយន្ដមុនពេលបើកបរឪ្យបានម៉ត់ចត់ ។
- ជួសជុល សា្ថបនា ហេដ្ឋារចនាសម័្ធន្ធដឹកនាំជញ្ជូនឪ្យបានសមស្រប និងដាក់ផ្លាក់សញ្ញាឪ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរ ។
២. ដើម្បីអនុវត្តគោលនយោបាយវិមជ្ឈការកម្ពុជា ការបោះឆ្នោះក្រុមប្រឹក្សាឃុំ សង្គាត់ អាណាត្តិទី ១ ចាប់ផ្ដើមនៅ ឆ្នាំ២០០២ ។ ក្រុមប្រឹក្សាឃុំ សង្គាត់ មានតួនាទីដូចតទៅ ៖
- លើកកម្ពស់និងគាំទ្រអភិបាលកិច្ចល្អ ដោយការគ្រប់គ្រង ចាត់ចែងនិងប្រើប្រាស់ធនធានដែលមានស្រាប់កប្រកបដោយចឹរភាព ដើម្បីធ្វើការអភិវឌ្ឍននិងឆ្លើយតបទៅ នឹងតម្រូវការឃុំ សង្គាត់
- បម្រើផងប្រយោជន៍តបស់ប្រជាជន និងគោរពផលប្រយោជន៍ជាតិ ឪ្យស្របស្របគ្នានឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋភិបាល ជូនដល់ប្រជាពលរដ្ឋដើម្បីបានជ្រួតជ្រាបនិងអនុវត្ត ។
៣. សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ។ មានគោលបំណងរបស់អាស៊ាន
- ជំរុញឪ្យបានសន្ដិភាព និងស្ថេរភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោរពការណ៍នៃច្បាស់យ៉ាងខ្ជាប់នូវគោរពការណ៍ទាំងឡាយ នៃធម្មនុញ្ញសហប្រជាជាតិ
- ការពារស្ថេខរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ តទល់នឹងគូងប្រជែងមហាអំណាចធំៗ
- ជាវេទិបាមួយដ សម្រាប់ដោះស្រាយការខ្វែងយោបល់ក្នុងរង្វង់តំបន់
- ជំរុញយ៉ាងសកម្មភាព កិច្ចសហការគ្នា និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើការងារក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល
- សហការគ្នាឪ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ឪ្យអស់ឋលទ្ធភាពនូវវិស័យកសិកម្ម ឧស្សាហកម្ម និងការពង្រីកពាណិជ្ជកម្មរបស់ខ្លួន
- រក្សាឪ្យបាននូវកិច្ចសហប្រត្តិបត្តិការដ៏ជិតសិទ្ធិ និងមានផលប្រយោជន៍ជាមួយអង្គភាពអន្ដរជាតិ និងអង្គការនានាដេលមានស្រាប់ក្នុងតំបន់ ហើយដែលមានទិសដៅ និងវគោលបំណងបំណងស្រដៀងគ្នា
- ជំរុញឲ្យមានការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍
- ជំរុញការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងតំបន់
- ធ្វើសមាហរណកម្មប្រទេសក្នុងតំបន់ ឪ្យមានអភិវឌ្ឍប្រហាក់ប្រហែលគ្នា តាមទិសស្ថោក ៖ អាស៊ាន សហគមមួយ វាសនាតែមួយ ។
៤. ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងពីថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៥៣ ។