ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១ . តើស្ថាបត្យកម្មមានន័យដូចម្តេច ?
២ .តើព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប៉ុន្មានលើកមកហើយ ? ថ្ងៃ ខែ ឆ្នាំណាខ្លះ ?
៣. តើការបោះឆ្នោតតាមបែបសកលនិងតាមបែបអសកលខុសគ្នាដូចម្តេច ? ចូរឲ្យឧទាហណ៍បញ្ចាក់ ?
៤. ក្នុងពេលបោះឆ្នោតគេតែងឃើញអក្សរកាត់ដូចតទៅ គ.ជ.ប , គខ/កប .គឃ/សប,គកប,គករ,ច.ប.ត.រ ។ តើអក្សរកាត់ទាំងនេះមានន័យដូចម្តេច ?
៥ . ដូចម្តេចដែលហៅថាទសពិតរាជធម៌ ? ចូរបង្ហាញ ?
៦. ហេតុអ្វីបានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង ?
៧ . ហេតុដូចម្តេចបានជាប្អូនៗមកដាក់ពាក្យចូលប្រលងក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡា ?
ចម្លើយ
១ .ស្ថាបត្យកម្មគឺសំដៅលើសិល្បៈក្នុងការកសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ។
២ . ព្រះរាជាអាណាចក្រកម្ពុជាធ្លាប់ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួន៤លើកហើយគី ៖
៣ .ការបោះឆ្នោតសកលនិងអសកលខុសគ្នាត្រង់
+ ការបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធិសភាគីមានសិទ្ធបោះឆ្នោតតែតំណាងរាស្រ្ត ក្នុងរដ្ឋសភាប៉ុណ្ណោះ ។
+ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ឬ ស្រុក ខ័ណ្ឌ និងខេត្ត ក្រុង(២០០៩)គីមានសិទ្ធិបោះឆ្នោតតែក្រុមប្រឹក្សាឃុំ សង្គាត់តែប៉ុណ្ណោះ ។
៤ . អក្សរកាត់ទាំងនោះមានន័យថា ៖
គ.ជ.ប គីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គខ/កប គីជាគណៈកម្មាធិកាលេខតុ/ក្រុងរៀបចំការបោះឆ្នោត
គឃ/សប គីជាគណៈកម្មាធិការឃុំ/សង្គាត់រៀបចំការបោះឆ្នោត
គកប គីជាគណៈកម្មាធិការការរិយាល័យរៀបចំការបោះឆ្នោត
គករ គីជាគណៈកម្មាធិការការរិយាល័យរាប់សន្លឹកឆ្នោត
ច.ប.ត.រ គីជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនិងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ
ប.ន.ត.រគីជាបទបញ្ជានិងនិតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ។
៥ . ទសពិតរាជធម៌គីជាធម៌ទាំង១០ប្រការសំរាប់ព្រះរាជាទ្រង់ប្រព្រិត្តព្រមទាំងណែនាំពួកសេនាបតី មន្រី្តតូចធម និងប្រជាពលរដ្ឋប្រព្រឹត្តតាម ។
+ទសពិតរាជធម៌ទាំងនោះគី ៖
១ . ទាន = ការធ្វើអំណោយ
២ . សិល =ការរក្សាសីល
៣ . បរិច្ចាគ =ការចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ
៤ . អាជ្ជវៈ = មានសេចក្តីទៀងត្រង់
៥ .មទ្ទវៈ = មានសេចក្តីទន់ភ្លន់ ស្លូតបូតសុភាពរាបសារ
៦ . តបៈ = ការកាន់ឧបោសថសីលតាមការកំណត់ម្តងៗ
៧ . អកោធនៈ = មិនធ្វើឲ្យគេក្តៅក្រហាយ ដោយសារខ្លួន
៨ .អវិហឹសា = មិនបៀតបៀនអ្នកដទៃ
៩ . ខន្តិៈ = មានសេចក្តីអត់ធន់
១០. អវិរោធនៈ = មិនបំពានលើធម៌ ឬ លើច្បាប់ ។
៦ .បានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង ព្រោះវិស្វករគឺជាអ្នកដែលធ្វើអោយសម្រេចការងារពលកម្មនិងបច្ចេកទេសគ្រប់បេបយ៉ាងរឺ ហៅថាអ្នកដែលមានគំនិតច្នៃបប្រឌិតបង្កើតថ្មី ។
វិស្វករនៃប្រលឹង . គឺជាអ្នកធ្វើអោយបញ្ញាញាណរបស់មនុស្សមានការរីកចម្រើនឈ្លាសវៃបានគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះ ៖
៧ . មូលហេតុដែលនាំអោយខ្ញុំដាក់ពាក្យចូលប្រឡងចូលក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡាហើយនាំអោយខ្ញុំស្រឡាញ់មុខរបរវិជ្ចាជីវៈគ្រូបង្រៀនព្រោះ