Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១​. តើប្រាសាទព្រះវិហារ ត្រូវបានកសាងឡើងក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណាខ្លះ ? ហើយត្រូវបានបញ្ជលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំ ណា ?

២. តើអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងអ្វីខ្លះជាមួយការកាត់បន្ថលភាពក្រីក្ររបស់ពប្រជាពលរដ្ឋ ?

៣. តើគោលនយោបាយ “ ភូមិ ឃុំ មានសុវត្ថិភាព “ ត្រូវបានអនុម័តនៅឆ្នាំណា ? ​តាមស្មារតីមៃគោរពន

យោបាយនេះ “ ភូមិ ឃុំ​មានសុវត្តិភាព “ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

៤. តើអ្វីខ្លះជាមូលហេតុចម្បងនៃបម្រៃបម្រួលអាកាសធាតុ ? បម្រៃបម្រួលនេះបានធ្វើឪ្យមានការប៉ះពាល់អ្វីខ្លះ ដល់តំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ?

ចម្លើយ

១. ប្រាសាទព្រះវិហារ ត្រូវបានកសាងឡើងក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គ ៣ជំនាន់គឺ ៖

  • កសាងលើកទី១ ដោយព្រះបាទយសោវ័រ្មនទី១ ពី គ.ស ៨៨៩ ដល់ គ.ស ៩០០
  • កសាងលើកទី២ ដោយព្រះបាទសូរ្យវ័រ្មនទី១ ពី គ.ស ១០០២ ដល់ គ.ស ១០៥០
  • កសាងលើកទី៣ ដោយព្រះបាទសូរ្យវ័រ្មនទី២ ពី គ.ស ១១១៣ ដល់ គ.ស ១១៥០

ប្រទេសថៃបានលើកកងទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំ ២០០៧ ។ ហើយប្រាសាទព្រះហារ ត្រូវបានអង្គការ UNESCO បញ្ជូលជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។​

២. អភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៖

  • ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ ស្លាប់ដោយជម្ងីច្រើន ។ ល ។
  • ប្រជាជនខ្វះដីបង្កបង្កើនផល ដឺបង្កបង្កើនផលខ្វះជីវជាតិ ដីមានមីនមិនអាចបង្កបង្កើនផលបាន
  • ប្រជាជនខ្វះដើមទុនសម្រាប់ប្រកបរបរវិជ្ជាជីវៈ
  • បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
  • អាហារូបត្ថម្ភមិនគ្រប់គ្រាន់ បណ្ដាលឪ្យការអភិវឌ្ឍខួរក្បាល និងការរីកធំធាត់របស់ក្មេងមិនល្អ កម្រិតនៃការអប់រំ និងជំនាញទាប បណ្ដាលឪ្យរកចំណូលបានទាប
  • គ្រោះធម៌ជាតិ ដែលមានជាអាទី៍ ទឹក ជំនន់ និងភាពរាំងស្ងួត ។ ល ។

អភិវឌ្ឍជនបទគឺជាមធ្យោបាយដ៏សំខាន់បំផុត សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ អភិវឌ្ឍន៍ជនបទ គឺជាសកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គម​​កិច្ច របស់ប្រជាពលរដ្ឋ ។​ អភិវឌ្ឍន៍ជនបទ គឺជាសកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវកម្មរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ សកម្មភាពអភិវឌ្ឍន៍ជនបទរួមមាន ៖

  • ការស្ដារនិងអភិវឌ្ឍន៍ផ្លូវជនបទ រួមមាន ផ្លូវ ស្ពាន លូ ព្រមទាំងសំណង់សិល្បការផ្សេងៗ
  • ការផ្តត់ផ្តង់ទឹកជនបទ រួមមានទឹកហូមស្អាត ទឹកប្រើប្រាស់ និងទឹកស្រោចស្រពខ្នាតតូច
  • ការថែអភិវឌ្ឍន៍សហគមន៍
  • ការងារអភិវឌ្ឍសេដ្ឋកិច្ចជនបទ
  • ការងារបណ្ដុះបណ្ដាល និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។ ល ។

៣. គោលនយោបាយ “ ភូមិ ឃុំ មានសុវត្ថិភាព “ ត្រូវបានអនុម័តនៅឆ្នាំ ២០១០ ។  ​តាមស្មារតីមៃគោរពនយោបាយនេះ “ ភូមិ ឃុំ​មានសុវត្តិភាព “ ត្រូវមានលក្ខណៈសម្បត្តិអដូចខាងក្រោម ៖

  • គ្មានចោរកម្ម
  • គ្មានគ្រឿងញៀន
  • គ្មានហីង្សា ជួញដូរស្រ្ដី និងស្រ្ដី
  • គ្មានក្មេងទំនើប
  • គ្មានល្បែងស៊ីសងគ្រប់ប្រភេទ ។

៤. ជាមូលហេតុចម្បងនៃបម្រៃបម្រួលអាកាសធាតុ គឺ Global warming ÷ Greenhouse gas effect ( CO2) និងបាត់បង់ផ្ទៃបៃតង​ ។ ការប៉ះពាល់រួមមាន ៖

  • ហេដ្ឋារចនាសម្ព័ន្ធ របបទឹកភ្លៀងប្រែប្រួល ( ទឺកជំនន់ជាដើម )
  • បង្កបង្កើនផល ប៉ះពាល់ដំណាំគុណភាព ដីរាំងស្ងួត ទឹកជំនន់ កំដៅ កើនឡើង ទឹកសមុទ្រឡើង​
  • សុខភាព ជម្ងឺប្លែកៗ ខូចគុណភាពទឹក
  • ពាណិជ្ជកម្ម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login