ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអ្វីទៅជាសេដ្ឋកិច្ចទីផ្សារ ?
២. នៅព្រះរាជាណាកម្ពុជា តើវិស័យអ្វីខ្លះរួមចំណែកធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើង ?
៣. តើប្រភពចំណូលរបស់កម្ពុជាមានអ្វីខ្លះ ? ចូររៀបរាប់ ?
៤. តើចំណាយសាធារណៈមានតួនាទីអ្វីខ្លះ ? ក្នុងករណីរដ្ឋាភិបាលមានឳនភាពថវិកា (Deficit) តើត្រូវធ្វើដូចម្តេច ?
ចម្លើយ
១. សេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មមួយភាគធំស្ថិតក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជានីតិបុគ្គល និងរូបវ័ន្តបុគ្គល ។ ឯការគ្រប់គ្រង និងការសម្របសម្រួល ដែលផ្នែកទាំងស្រុងលើយន្តការសេដ្ឋកិច្ចទីផ្សារតាមទ្រឹស្តីក្លាស៊ិក ហៅថា”សេដ្ឋកិច្ចដែលធ្វើនិយ័ត កម្មដោយខ្លួនឯង” ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ ការសម្រេចចិត្តក្នុងការបែងចែកធនធាន ជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាពនេះអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ ។ មានន័យថា សកម្មភាពផលិតកម្ម ការដោះដូរ និងការប្រើប្រាស់ទំនិញ និងសេវាកម្មជាទូទៅ ត្រូវមានសេរីភាពដោយបរិបូរណ៍ ។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯង នូវអត្ថប្រយោជន៍ផ្ទាស់ខ្លួន និងប្រឹងប្រែង ធ្វើឱ្យស្ថានភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើង តាមរយៈការប្រកួតប្រជែង ។ និយាយរួម សមាសភាព យន្តការមានប្រាំគឺ កម្មសិទ្ធិឯកជនសេរីភាពក្នុងការជ្រើសរើស អត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និងប្រព័ន្ធបង្កើតថ្លៃ ។
២. នៅព្រះរាជាណាកម្ពុជា វិស័យដែលរួមចំណែកធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើងមានចំនួនបីធំៗគឺ ៖
ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយ ជីជាតិ សម្បូរប្រភទទឹកសម្រាប់ស្រោចស្រព និងមានអាកាសធាតុ ក្តៅហើយសើម ដែលអំណោយផលដល់ការបង្កបង្កើនផលស្ទើរគ្រប់ប្រភេទ ។ មួយវិញទៀតកម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឱ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញ និងធ្វើការនាំចេញទៅបរទេសមានដូចជា ស្រូវ អង្ករ ពោតសណ្តែក គ្រាប់ស្វាយចន្ទី និងដំឡូងមី ។ ល។
វិស័យនេះ សំដៅទៅលើ វិស័យឩស្សាហកម្មវាយភ័ណ្ឌ កសិកម្ម ឩស្សាហកម្ម និងកែច្នៃ អគ្គិសនី កាត់ដេរសម្លៀកបំពាក់ចាប់តាំងពីពេលដែលប្រទេសកម្ពុជាយើងងាកមកអនុវត្តសេដ្ឋកិច្ច តាមបែបទីផ្សារសេរីរួចមក មានវិនិយោគិនបរទេសជាច្រើន បានសម្លឹងឃើញពីសក្តានុពល និងភាពអំណាយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោពតាម លក្ខខ័ណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តាប្រទេសក្នុងសហគមន៍ អឺរ៉ុបជាដើម ។ វិស័យមួយនេះ បានផ្តល់ជាការងារដល់ កម្មកររាប់ម៉ឺននាក់ហើយក្នុងនោះ ភាគច្រើនជាស្រ្តីដែលមកពីជនបទ ។ មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើង ឱ្យមានការកើនឡើងដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផលដែរ ។
វិស័យសេវាកម្មនេះមាន ៖ ទេសចរណ៍ សំណង់ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ។ល។ ប្រទេសកម្ពុជាសម្បូរទៅដោយរមណីយដ្ឋានទេសចរគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើន ដូចរមណីដ្ឋាន បែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរ មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
៣. ប្រភពចំណូលរបស់កម្ពុជាមានដូចជា ៖
ចំណូលសារពើពន្ធ
ចំណូលពុំមែនសារពើពន្ធ
៤. តួនាទីចំណាយសាធារណៈមានតួនាទីរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាជន លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងទ្រទ្រង់ការងារ អភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព យុត្តិធម៌ និងសមធម៌
ក្នុងករណីរដ្ឋាភិបាលមានឳនភាពថវិកា (Deficit) មានដូចជា ៖
+ រដ្ឋអាចខ្ចីថវិកាធនាគារឯកជនក្នុងប្រទេស និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសនានា
+ រដ្ឋអាចបោះពុម្ពសញ្ញាប័ណ្ណ ប័ណ្ណរតនាគារ មូលប័ត្ររដ្ឋ មូលប័ត្រមហាជន...ដើម្បីលក់ជូនប្រជាជន និងវិស័យឯេកជននានា
+ រដ្ឋសុំជំនួយថវិការយៈពេលខ្លី ពីបណ្តាប្រទេសនានា និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមាន ADB IMF និង WB
+ រដ្ឋអាចសុំជំនួយ (ជំនួយឥតសំណង) ពីបណ្តាប្រទេសនានា និងស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិមាន ADB IMF និង WB
+ បង្កើនប្រមូលពន្ធគយ និងពន្ធដារ
+ បង្កើនប្រមូលចំណូលមិនមែនសារពើពន្ធ ដូចជាចំណូលការលក់ ជួលទ្រព្យសម្បត្តិរដ្ឋជាដើម
+ ការលក់បង្កាន់ដៃជាតិ សេវារដ្ឋបាលរដ្ឋ កំរ៉ៃបានមកពីការធ្វើឯកជនភាវូបនីយកម្ម ទ្រព្យសម្បត្តិរដ្ឋ សត្តឃាត កាស៊ីណូ ការរុករកធនធានរ៉ែភាស៊ីផ្សារ យឿត្រីដីសម្បទានសេដ្ឋកិច្ច។ល។
+ ការកាត់បន្ថយ ឬកាត់ចោលមុខចំណាយមិនចាំបាច់ ដែលមិនសូវមានប្រយោជន៍ចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការលើកកម្តស់ជីវភាពរបស់នៅប្រជាជន
+ កាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនដូចជា ៖ សេវាប្រើប្រាស់ទឹក អគ្គិសនី ទូរស័ព្ទ ទូរសារ អ៊ីនធរណែត ការបដិសណ្ឋាកិច្ចភ្ញៀវ បេសកម្មក្នុងនិងក្រៅប្រទេស ដែលពុំសូវចាំបាច់...។ល។