គេចែកតម្លៃសំខាន់ៗរបស់មនុស្សជា ៦យ៉ាងគឺ ៖
- តម្លៃផ្ទាល់ខ្លួន បានដល់ការស្គាល់តម្លៃខ្លួនឯង និងការឱ្យតម្លៃខ្លួនឯង ការគោរពខ្លួនឯង ការថែទាំសុខភាព ភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត សមត្ថភាព ការចេះច្នៃប្រឌិត ការចេះគ្រប់គ្រងខ្លួនឯងស្នាដៃដែលខ្លួនធ្វើអ្វីមួយបានសម្រេច ។
- តម្លៃគ្រួសារ មានការខិតខំរក និងថែរក្សាទ្រព្យសម្បត្តិសន្សំសំចៃ ទំនាក់ទំនងល្អរវាងសមាជិកគ្រួសារ ការចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ ការដឹងគុណ ការតបគុណ ការចេះជួយគ្នា ការអធ្យាស្រ័យគ្នា ការស្តាប់បង្គាប់ ការចេះព្រួយបារម្ភឈើឆ្អាលគ្នា ប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់ល្អ ។
- តម្លៃសា្មរតី ឬសីលតម្លៃ មានការស្រលាញ់ មេត្តាធម៌ ការគោរពសេចក្តីទុកចិត្ត ការប្តេជ្ញាចិត្ត សេចក្តីសង្ឃឹមការតាំងចិត្ត ការគោរពបូជា ។
- តម្លៃការងារ មានក្រមសីលធម៌ការងារ មនសិការការងារ ការចេះច្នៃប្រឌិតផលិតផលមានគុណភាព ការទទួលបានលទ្ធផលល្អស្នាដៃការងារ ការគោរពពេលវេលាធ្វើការងារ គោរពវិន័យ ការទទួលខុសត្រូវ ការដឹកនាំល្អការងារស្របច្បាប់ការងារសុចរិត ។
- តម្លៃវប្បធម៌ មានការថែរក្សានិងការអភិរក្សកេរដំណែលវប្បធម៌ទំនៀមទម្លាប់ប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍ ។
- តម្លៃសង្គមនិងមនុស្សធម៌មានការចេះជួយគ្នាទៅវិញទៅមកការទទួលខុសត្រូវក្នុងសង្គម ការបម្រើសហគមន៍ ការស្គាល់តួនាទីខ្លួនជាពលរដ្ឋ ការគោរពច្បាប់សង្គមជាដើម ។