សំណួរ
១. ដូចម្ដេចដែលហៅថាការអប់រំ ?
២. តើបុគ្គលម្នាក់មានសិទិ្ធអ្វីខ្លះ ?
៣. តើការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
៤. តើមូលហេតុខ្លះដែលច្បាប់អនុញ្ញាតឪ្យលែងលះ ?
៥. តើអភិបាលល្អផ្ដល់ផល ប្រយោជន៍អ្វីខ្លះ ?
ចម្លើយ
១. ដែលហៅថាការអប់រំគឺជាកការផ្ដល់នឹងទទួលនូវចំណេះដឹង ។
២. បុគ្គលម្នាក់ៗមានសិទ្ធិដូចជា ៖
- សិទ្ធិរស់រានមានជីវិតសេរីភាព
- និង សន្ដិសុខផ្ទាល់ខ្លួន ។
៣. ការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាបីយ៉ាងដូចជា
- កត្តាធម្មជាតិ ដូចជាការផ្លាស់ប្តូរអាកាសធាតុការខ្វះធនធានអ្វីមួយ ។ វាហេតុនាំមនុស្សត្រូវសម្របខ្លួនក្នុងការរស់នៅ
- ការទាក់ទងជាមួយក្រុមទាំងឡាយ ដែលមានបទដ្ឋាននិងបច្ចេកវិទ្យារបស់ពួកគេ ខុសប្លែកពីអ្នកដែលយើងមាន ។ ទំនាក់ទំនងនេះអាចកើតឡើងដោយកាតស័្មគ្រ ឬ បង្ខំ ។
- ការបង្ហាះនូវចំណេះដឹង ឬការប្រើប្រាស់នូវអ្វីដែលមានស្រាប់វាធ្វើឪ្យជីវិតរបស់គេប្រែប្រួល ។
៤. មូលហេតុនៃលែងលះគ្នាដែលច្បាប់អនុញ្ញាតរួមមាន ៖
- ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវ ហើយឥតមានផ្តត់ផ្គង់ស្បៀងអាហារនិងទំនុកបំរុងកូនសោះ
- វាយដំឃោរឃៅធ្វើទុក្ខបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ ឬ ចំពោះបុព្ធញាតិរបស់សហព័ទ្ធនេះ
- មានចរិយាផ្ទុយពីសីលធម៌ឬ ប្រព្រឹត្តិអនាចារ
- អពលានុភាពនៃលិង្គ
- បែកគ្នាអស់រយៈពេលជាង១ឆ្នាំ ។
៤. ផលប្រយោជន៍ដែលទទួលបានពីអភិបាលកិច្ចល្អមានដូចជា ៖
- ប្រជាពលរដ្ឋពេញចិត្ត
- មានភាពរុងរឿងជាទូទៅ
- ប្រទេសមានសន្ដិសុខ
- មន្ដ្រីរដ្ឋាភិបាលទទួលបាននូវការគោរពស្រលាញ់និងរង្វាន់
- ថ្នាក់ដឹកនាំត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រលើកក្រោយទៀត ។